ព័ត៌មានអន្ដរជាតិ
ប្រទះឃើញថ្នាំញៀនជិត១០០គីឡូអណ្តែតក្នុងប្រឡាយខេត្ត Samut Songkhram ប្រទេសថៃ
អ្នកភូមិនៅខេត្ត Samut Songkhram បានជូនដំណឹងដល់ប៉ូលិស បន្ទាប់ពីប្រទះឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ៨៧ គីឡូក្រាម អណ្តែតក្នុងប្រឡាយ នាំឱ្យមានការបង្ក្រាបគ្រឿងញៀនដ៏ធំមួយក្នុងខេត្តនេះ ពាក់ព័ន្ធនឹងករណីដែលមានស្រាប់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី១៩ខែសីហា។

ប៉ូលិសបានបញ្ជាក់ថា ថ្នាំញៀនទាំងនោះជារបស់លោក Songpol អាយុ ៣១ ឆ្នាំ ដែលត្រូវបានចាប់ខ្លួនរួចហើយជាមួយថ្នាំញៀន ២១០ គីឡូក្រាម និងកញ្ឆា ៣៩០ គីឡូក្រាម ដែលមានតម្លៃជាង ៨១ លានបាតប្រហែល ២.៣ លានដុល្លារ។
ការរកឃើញថ្មីនេះបានធ្វើឱ្យថ្នាំញៀនដែលរឹបអូសបានសរុបដល់២៩៧គីឡូក្រាម។ Songpol និងអ្នកសមគំនិតបានសារភាពថាបានជួលគេដើម្បីបញ្ជូនគ្រឿងញៀនទៅចែកចាយភាគខាងត្បូងប្រទេសថៃ។ ប៉ូលិសបានចោទប្រកាន់ពួកគេពីបទកាន់កាប់ និងចែកចាយថ្នាំញៀនក្នុងគោលបំណងពាណិជ្ជកម្ម និងកំពុងពង្រីកការស៊ើបអង្កេតដើម្បីកម្ចាត់បណ្តាញជួញដូរ និងរឹបអូសទ្រព្យសម្បត្តិដែលពាក់ព័ន្ធ៕


អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


