ព័ត៌មានអន្ដរជាតិ
ប៉ូលិសចាប់បានថ្នាំញៀនជាង៤.៨លានគ្រាប់រត់ពន្ធពីមីយ៉ាន់ម៉ាចូលថៃ
ប៉ូលិសនៅខេត្តឈៀងរ៉ៃ ប្រទេសថៃរឹបអូសបានថ្នាំគ្រាប់មេតំហ្វេតាមីនជាង ៤.៨ លានគ្រាប់ បន្ទាប់ពីជនរត់ពន្ធម្នាក់ទុករថយន្តភីកអាប់ចោលហើយរត់គេចខ្លួនដោយលោតចូលទន្លេមេគង្គកាលយប់ថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី២៤ខែតុលា។

បើតាមប៉ូលិសថៃ ពួកគេបានទទួលព័ត៌មានថាការដឹកជញ្ជូនគ្រឿងញៀនដ៏ធំមួយពីប្រទេសមីយ៉ាន់ម៉ានឹងចូលទៅក្នុងស្រុក Chiang Saen។ ប៉ូលិសក៏បានបង្កើនប៉ុស្តិ៍ត្រួតពិនិត្យដើម្បីបញ្ឃប់រថយន្ត។ ក្រោយមកក៏បានឃើញរថយន្ត Nissan ពណ៌ប្រផេះមួយគ្រឿងដែលគ្មានស្លាកលេខកំពុងចាកចេញពីសណ្ឋាគារមួយ ហើយធ្វើដំណើរឆ្ពោះទៅកាន់តំបន់ត្រីកោណមាស ( ចំណុចប្រសព្វរវាង មីយ៉ាន់ម៉ា ថៃ និងឡាវ)។
នៅពេលយប់រថយន្តក៏បានបង្កើនល្បឿន ប៉ុន្តែសំបកកង់រថយន្តមួយបានផ្ទុះ បង្ខំឱ្យរថយន្តឈប់នៅជិតផ្សារ Si Phandin។ ដោយខ្លាចប៉ូលិសចាប់បាន អ្នកបើកបររថយន្តបានរត់ឆ្ពោះទៅកាន់ទន្លេ ហើយលោតចូលទៅក្នុងទឹកគេចខ្លួនបាត់។
ក្រោយការឆែកឆេរ ប៉ូលិសរកឃើញថង់ចំនួន ១៩ នៅក្នុងរថយន្ត ពោរពេញទៅដោយថ្នាំគ្រាប់មេតំហ្វេតាមីនជាង ៤.៨ លានគ្រាប់ ទម្ងន់ប្រហែល ៥៣៦ គីឡូក្រាម។ ថ្នាំញៀនទាំងនេះត្រូវបានយកទៅស្ថានីយ៍ប៉ូលិស ដើម្បីស៊ើបអង្កេតស្វែងរក និងចាប់ខ្លួនអ្នកដែលពាក់ព័ន្ធនឹងប្រតិបត្តិការរត់ពន្ធនេះ។
គួរបញ្ជាក់ថាប្រទេសថៃបានក្លាយជាផ្លូវឆ្លងកាត់ដ៏សំខាន់មួយសម្រាប់ការជួញដូរគ្រឿងញៀន ដោយក្រុមជួញដូរគ្រឿងញៀនប្រើប្រាស់ប្រទេសនេះដើម្បីដឹកជញ្ជូនគ្រឿងញៀន ជាពិសេសប្រភេទថ្នាំមេតំហ្វេតាមីន ពីកន្លែងផលិតនៅក្នុងតំបន់ត្រីកោណមាស ទៅកាន់ទីផ្សារនានាទូទាំងអាស៊ី និងលើសពីអាស៊ីទៅទៀត។ បើទោះបីជាមានការបង្ក្រាបជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែព្រំដែនដ៏វែងឆ្ងាយ និងមានទន្លេសម្រាប់ឆ្លងកាត់ បានធ្វើឱ្យប្រទេសថៃក្លាយជាតំណភ្ជាប់ដ៏សំខាន់មួយនៅក្នុងបណ្តាញជួញដូរគ្រឿងញៀនអន្តរជាតិ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៨ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


