សន្តិសុខសង្គម
មន្ទីរប្រឆាំងគ្រឿងញៀន បញ្ជូនជនសង្ស័យម្នាក់ និងថ្នាំញៀនជាង ៤ គីឡូក្រាម ទៅតុលាការ
ជនសង្ស័យម្នាក់ និងវត្ថុតាងគ្រឿងញៀនជាង ៤ គីឡូក្រាម ត្រូវបាននគរបាលប្រឆាំងគ្រឿងញៀន បញ្ជូនទៅកាន់តុលាការ ដើម្បីកាត់ទោស។

ជាក់ស្ដែងនៅរសៀលថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ ជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធជាមួយគ្រឿងញៀន ជាង ៤ គីឡូក្រាម ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់តុលាការ ក្រោយបញ្ចប់ការសាកសួរ។

តាមប្រភពពីនគរបាលជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា កាលពីវេលាម៉ោង ៤ រសៀល ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ ដោយសហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ និងដោយមានការដឹកនាំ សម្របសម្រួល ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គឹម ហុងសាន បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានដល់ការបង្ក្រាបករណី រក្សាទុក ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្លូវបេតុង ៥០ ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃ.ស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងរង្វង់ប្រតិបត្តិការនេះដែរ នគរបាល បានចាប់ជនសង្ស័យ ១ នាក់ ភេទប្រុស ជនជាតិខ្មែរ អាយុ ៣២ ឆ្នាំ និងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទកេតាមីន (Ketamine) ទម្ងន់ ៧០៧.៥៩ ក្រាម , គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ២០៦៦,០៥ ក្រាម , គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (WY,ICE) ទម្ងន់ ១២៩២.០៥ ក្រាម សរុបរួមសារធាតុញៀនទម្ងន់ជាង ៤ គីឡូក្រាម។
បច្ចុប្បន្ន ជនល្មើស និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


