ព័ត៌មានអន្ដរជាតិ
បុរសអូទ្រីសលាក់គ្រឿងញៀនក្នុងខ្លួន រួចប្រកាច់នៅព្រលានយន្តហោះនៅបាងកក
បុរសជនជាតិអូទ្រីសម្នាក់ឈ្មោះ Wolfgang Gantner អាយុ៤៣ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីមានអាការៈប្រកាច់ ឈឺពោះ និងហូរសារធាតុរាវពណ៌ផ្កាឈូកចេញពីរន្ធគូទ នៅអាកាសយានដ្ឋាន Don Mueang ក្នុងទីក្រុងបាងកក។ យោងតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី១២ខែមិថុនានេះ។

គ្រូពេទ្យនៅមន្ទីរពេទ្យ Samitivej Srinakarin បានធ្វើកាតស្កេន CT រកឃើញមានវត្ថុតូចៗជាច្រើនក្នុងពោះវៀន និងបានវះកាត់ដកកញ្ចប់ថ្នាំចេញពីរាងកាយរបស់ លោក Gantner បានសម្រេច ដោយមួយក្នុងចំណោមនោះបានធ្លាយទើបបណ្ដាលឲ្យគាត់ឈឺចាប់។
ប៉ូលិស បានបញ្ជាក់ថា បន្ទាប់ពីការវះកាត់ពួកគេរកឃើញមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន២៥៥គ្រាប់ខុសច្បាប់ និងគ្រោះថ្នាក់ខ្លាំង។ ប៉ូលិសបានយកថ្នាំទាំងនោះទុកជាភ័ស្តុតាង ហើយគ្រោងនឹងចោទប្រកាន់ Gantner ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
គួរបញ្ជាក់ថា ករណីនេះបង្ហាញពីគ្រោះថ្នាក់ដែលអាចបណ្តាលឲ្យស្លាប់បាននៅពេលដែលមនុស្សព្យាយាមរត់ពន្ធគ្រឿងញៀនដោយលាក់ទុកក្នុងខ្លួនរបស់ពួកគេពេលធ្វើដំណើរឆ្លងប្រទេស៕

អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១៩ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


