Connect with us

សន្តិសុខសង្គម

ដេកលើអង្រឹងសុខៗ សមត្ថកិច្ចត្រួតពិនិត្យរកឃើញថ្នាំញៀនជាង១០០កញ្ចប់តូច ឃាត់បញ្ជូនទៅតុលាការ

បានផុស

នៅ

ស្រ្ដីជាមុខសញ្ញាចាស់ជួញថ្នាំញៀនយ៉ាងសកម្មក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ត្រូវបានកម្លាំងសមត្ថកិច្ចធើ្វការស្រាវជ្រាវឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ ក្រោយចេញពីធ្លាប់ជាប់ពន្ធនាគារ០១លើក ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុវត្តតាមការបទបញ្ជាដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ស្រាវជ្រាវឈានដល់ការបង្ក្រាបឃាត់ខ្លួន ជនសង្ស័យ០១នាក់ ករណី រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំណុចផ្ទះបាក់បែកមួយកន្លែង ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យមាន ឈ្មោះ ហួត វណ្ណា ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរៈកម្មករ អវិជ្ជមាន(-) ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារចំនួន០១លើក ជាប់រយៈពេល០២ឆ្នាំ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ វត្ថុតាងចាប់យក ថ្នាំញៀន(ម៉ាទឹកកក)ចំនួន១៣២កញ្ចប់ទម្ងន់២៤,៨២ក្រាមទូរស័ព្ទដៃម៉ាក Redmi ពណ៌ទឹកខ្មៅចំនួន០១គ្រឿង លុយខ្មែរចំនួន៨៥,០០០៛(ប្រាំបីម៉ឺន​ប្រាំពាន់រៀល) និងសម្ភារៈវេចខ្ចប់មួយចំនួន។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀន(ម៉ាទឹកកក)ចំនួន១៣២កញ្ចប់ដែលសមត្ថកិច្ចឆែករកឃើញ គឺជាថ្នាំរបស់ខ្លួន ដែលឈ្មោះ ម៉ូម ភេទប្រុស អាយុ៤០ឆ្នាំ បានយកមកលក់ឱ្យខ្លួនក្នុងតម្លៃ៥០០,០០០៛(ហាសិបម៉ឺនរៀល) ដើម្បីឱ្យខ្លួនលក់បន្តក្នុងតម្លៃ០១កញ្ចប់១០,០០០៛(មួយម៉ឺនរៀល)​កញ្ចប់ខ្លះតម្លៃ១៥,០០០៛(មួយម៉ឺនប្រាំពាន់រៀល)​ និង២០,០០០៛(ពីរម៉ឺនរៀល)ប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាលដើម្បីចាត់ការតាមនីតិវិធី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម