ជីវិតកម្សាន្ដ
អ្នកលេងអ៊ីនធឺណិតរិះគន់ឥរិយាបថដើររបស់ Jennie ថាឈ្លើយ ពេលដល់ថៃភ្លាមៗ
កាលពីរសៀលថ្ងៃទី ២៧ ខែវិច្ឆិកា Jennie សមាជិកក្រុម BLACKPINK បានធ្វើដំណើរពីប្រទេសបារាំង ហើយហោះមកដល់ថៃភ្លាមៗ បន្ទាប់ពីដើរចេញពីទ្វារដែលមានអ្នកគាំទ្រកំពុងរង់ចាំស្វាគមន៍ នាងតែបែរបញ្ចេញចរិតឈ្លើយទៅវិញ។

សមាជិក្រុម BLACKPINK បានបង្ហាញខ្លួនដោយស្លៀកពាក់អាវដៃវែង ខោពណ៌ស្វាយ រួមជាមួយនឹងការពាក់កាស និងពាក់វ៉ែនតាខ្មៅដើរដោយក្តីរីករាយ ហើយលើកដៃឡើងលើឡានដែលរង់ចាំនៅខាងមុខ។ ហើយនេះបង្កឲ្យមានរឿងគួរភ្ញាក់ផ្អើល ជាពិសេសអ្នកលេងអ៊ីនធឺណិតបានចែករំលែកឃ្លិបដែល Jennie ដើរក្រពាត់ដៃ ហាក់មិនខ្វល់ពីទស្សនិកជនចាំទទួលនាងសោះឡើយ។
យ៉ាងណាមិញ ឃ្លិបដែលថតដោយអ្នកគាំទ្រលើបណ្ដាញសង្គម TikTok ត្រូវអ្នកលេងអ៊ិនធើណេតសម្រុកចូលមកបញ្ចេញមតិផ្សេងៗលើនាងយ៉ាងភ្លូកទឹកភ្លូកដី ខណៈក្នុងនោះមានអ្នកគាំទ្រមួយចំនួនហាក់សម្ដែងការមិនពេញចិត្តចំពោះអ្នកបញ្ចេញមតិលើអាយដលពួកគេដោយថា Jennie ខ្លួនឯងហត់ហើយ នៅតែត្រូវឡើងប្រគំតន្ត្រីក្នុងថ្ងៃដដែលភ្លាមៗ នាងអាចគ្មានកម្លាំងកំហែងនឹងស្វាគមន៍អ្នកគាំទ្រនោះទេ។

ទោះយ៉ាងណាក៏ដោយ វាមិនមែនជាលើកទីមួយនោះទេដែលមានអ្នកលេងអ៉ិនធើណេតរិះគន់លើកាយវិការរបស់តារា K-pop រូបនេះ។ជាក់ស្ដែងកាលពីពេលថ្មីៗនេះនាងត្រូវទស្សនិកជនថាស្លៀកពាក់មិនសមជាតារាល្បីនៅពេលចូលរួមមហោស្រព Cannes ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគាំទ្រជុំវិញពិភពលោកចូលរួមរំលែកទុក្ខ Jennie ក្រោយនាងជួបរឿងសោកសៅមួ
ចុចអាន៖ប៉ុន្មានឈុតរបស់ Chompoo លេចធ្លោលើកម្រាលព្រំក្រហម Cannes អស់ ៨ ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


