ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមាន អំពីការរីកកាន់តែធំ នៃសង្គ្រាមអ៊ុយក្រែន
ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅចក្រភពអង់គ្លេស លោក Andrei Kelin បានព្រមានអំពីការរីកកាន់តែធំនៃសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ខណៈចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀត បានប្តេជ្ញាផ្តល់អាវុធបន្ថែម ដើម្បីជួយលោកប្រធានាធិបតី Volodymyr Zelensky។

លោក Kelin និយាយថា សកម្មភាពរបស់បណ្តាប្រទេសជាសមាជិកអង្គការណាតូ ជាពិសេសចក្រភពអង់គ្លេស បានបង្កឲ្យមានហានិភ័យ និងធ្វើឲ្យសង្គ្រាម រីកទំហំថ្មីទៀត។
លោកនិយាយថា ប្រទេសរុស្ស៊ីមានធនធានដ៏ធំសម្បើម ហើយបើទោះបីជាសង្រ្គាមបានផ្ទុះឡើងអស់រយៈពេលជាងមួយឆ្នាំមកហើយក៏ដោយ ប្រទេសរបស់លោក មិនទាន់បានចាប់ផ្តើម ធ្វើសកម្មភាពអ្វីធំដុំ នៅឡើយទេ។
ស្របពេលជាមួយគ្នានោះ ឯកអគ្គរដ្ឋទូតរូបនេះ ក៏បានវាយបកទៅវិញផងដែរ ចំពោះព័ស្តុតាងទាក់ទិននឹងឧក្រិដ្ឋកម្មសង្គ្រាម ដោយចោទប្រកាន់អ៊ុយក្រែនថា ជាអ្នកប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ហើយថា អង្គការសហប្រជាជាតិ គ្មានអំណាចអ្វី ក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមនោះទេ។

ការកត់សម្គាល់របស់លោក កើតឡើងបន្ទាប់ពីទីក្រុង កៀវ ត្រូវរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទ្រង់ទ្រាយធំបំផុត ចាប់តាំងពីជម្លោះផ្ទុះឡើង។
ប្រទេស រុស្ស៊ីបានបើកការវាយប្រហារដ៏ធំបំផុត លើរដ្ឋធានីអ៊ុយក្រែនពេញមួយយប់ថ្ងៃសៅរ៍ជាមួយនឹងយន្តហោះគ្មានមនុស្សបើក Shahed ផលិតដោយអ៊ីរ៉ង់ ខណៈទីក្រុងកៀវ កំពុងត្រៀមរៀបចំដើម្បីប្រារព្ធខួបនៃការបង្កើតរបស់ខ្លួន នៅថ្ងៃអាទិត្យ។
លោក Serhii Popko មន្ត្រីយោធាជាន់ខ្ពស់នៃទីក្រុង កៀវ បាននិយាយថា ការវាយប្រហារនេះមានរយៈពេលជាង៥ម៉ោង ហើយប្រព័ន្ធការពារដែនអាកាស បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកជាង៤០គ្រឿង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី៖ បើលោកខាងលិច ផ្តល់អាវុធនុយក្លេអ៊ែរឲ្យអ៊ុយក្រែន ក្រុងមូស្គូនឹងបាញ់នុយក្លេអ៊ែរមុន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


