សុខភាព
យល់ដឹងពីការវៀចករបស់ទារក មូលហេតុនិងវិធីព្យាបាល
យើងដឹងពីភាពមិនប្រក្រតីផ្សេងៗ របស់ទារកបន្ទាប់ពីសម្រាលបានដោយសារ ការពិនិត្យសុខភាពរបស់គ្រូពេទ្យឯកទេសកុមារ-ទារក។ ក្នុងចំណោមភាពមិនប្រក្រតីទាំងឡាយ ករណីជួបទារកវៀចក គឺជាករណីឧស្សាហ៍ជួបប្រទះ ដែលមានប្រហែលជា២% នៃភាពមិនប្រក្រតីទាំងអស់។

មូលហេតុចម្បងនៃភាពមិនប្រក្រតីនេះ គីដោយសារ៖
– ការលូតលាស់របស់សាច់ដុំកទាំងសងខាង(Sternocleidomastoid muscle) មានភាពមិនស្មើគ្នា
– ទម្រង់របស់ទារក ក្នុងផ្ទៃមិនស្របនិងស្បូនរបស់ម្តាយ
– និងការកើនឡើងយ៉ាងរហ័សនូវជាតិកាល់ស្យូម ដែលបណ្តាលឲ្យមានការកន្ទ្រាក់សាច់ដុំរយៈពេលយូរ។


ជាទូទៅ យើងអាចដឹងច្បាស់នៅពេលទារកអាយុចាប់ពី ១ខែដល់៤ខែ (ទារករឹងក) ប៉ុន្តែក្នុងករណីវៀចកខ្លាំង យើងអាចដឹងតាំងតែពីទារកទើបនឹងកើតភ្លាម។ ការវិវត្តន៍ក្នុងករណីទម្រង់វៀចកតិចតួច ទារកអាចវិលទៅរកភាពធម្មតាក្នុងរយៈពេលខ្លី។ ប៉ុន្តែក្នុងករណីទម្រងវៀចកធ្ងន់ធ្ងរ ទារកត្រូវព្យាបាលដោយចលនារយៈពេលវែង។ ប្រសិនបើទារកមិនបានព្យាបាលទាន់ពេលវេលា នៅថ្ងៃអនាគត ទារកអាចមានរូបរាងមិនសមរម្យ និងខូចទម្រង់ឆ្អឹងកងកទៀតផង។


ដូច្នេះ ដើម្បីឲ្យទារកអាចវិវត្តន៍ទៅរករូបរាងធម្មតាវិញបាន យើងត្រូវពិនិត្យសុខភាពទារកនៅពេលសម្រាលរួច និងតាមដានការវិវត្តន៍ទាំងរាងកាយ និងបញ្ញាស្មារតីឲ្យបានទៀងទាត់ ជាមួយគ្រូពេទ្យឯកទេសកុមារ-ទារក នៅមន្ទីរពេទ្យកាល់ម៉ែត៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ កុំមើលស្រាលជំងឺទល់លាមក វាអាចបង្កជាជំងឺមហារីកពោះវៀនធំបាន

-
នយោបាយ១ សប្តាហ៍ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ១ សប្តាហ៍ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន