ព័ត៌មានជាតិ
ការស្កេន QR សម្រាប់ការទូទាត់ឆ្លងដែនរវាងកម្ពុជា និងថៃ កើនដល់ ៥២ លានរៀល ក្នុងមួយថ្ងៃ
កាលពីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៣ កន្លងមកនេះ ធនាគារជាតិ នៃកម្ពុជា និងធនាគារជាតិថៃ បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងការទូទាត់ឆ្លងដែន រវាងកម្ពុជា និងថៃ ដែលអនុញ្ញាតឲ្យជនជាតិថៃដែលធ្វើដំណើរមកប្រទេសកម្ពុជា អាចស្កេនទូទាត់ទិញទំនិញ ឬសេវាកម្មផ្សេង តាមរយៈ QR បានដូចគ្នានឹងជនជាតិខ្មែរដែលធ្វើដំណើរទៅកាន់ប្រទេសថៃដែរ។

គិតមកទល់ពេលនេះមានរយៈពេលជាង ៣ ឆ្នាំហើយ ដែលប្រទេសកម្ពុជា និងថៃ បានអនុញ្ញាតដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការទូទាត់ឆ្លងដែន តាមរយៈការស្កេន QR ដែលធ្វើឲ្យអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាល នៅកម្ពុជា ស្កេនទូទាត់ក្នុងប្រទេសថៃ បានរហូតដល់ ៥២ លានរៀល នៅក្នុងមួយថ្ងៃៗ រីឯចំនួនប្រតិបត្តិការទូទាត់ក្នុងមួយថ្ងៃ គឺមិនត្រូវបានកំណត់នោះទេ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី ០៨ មិថុនា នៅទីស្នាក់ការកណ្ដាលធនាគារ អេស៊ីលីដា លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា ចាប់តាំងពីធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានអនុញ្ញាតដោយធនាគារជាតិ នៃកម្ពុជា សម្រាប់ការដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការទូទាត់ឆ្លងដែនជាមួយប្រទេសថៃ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២០ មក ប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរមានការកើនឡើងគួរឲ្យកត់សម្គាល់។ ដោយសារអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាល ស្កេន QR ទូទាត់ថ្លៃទំនិញ និងសេវាកម្មនានានៅក្នុងប្រទេសថៃ បានរហូតដល់ទៅ ៥២ លានរៀល ក្នុងមួយថ្ងៃ។

លោកបណ្ឌិត បានបន្តថា គិតចាប់ពីខែកុម្ភៈ ឆ្នាំ ២០២០ រហូតដល់ខែឧសភា ឆ្នាំ ២០២៣ ចំនួនប្រតិបត្តិការទូទាត់មានដល់ទៅ ៩,៥៥៥ និងមានទំហំទឹកប្រាក់សរុបប្រមាណ ២៧ លានបាត។
លោកបណ្ឌិត បានជម្រាបបន្ថែមទៀតថា «ឥឡូវនេះកម្ពុជាបានទទួលការស្កេនទូទាត់ពីអតិថិជន នៃធនាគារពីប្រទេសថៃ មកស្កេននៅលើ KHQR របស់ពាណិជ្ជករធនាគារនីមួយៗ នៅកម្ពុជា ដែលជាសមាជិក Bakong បានហើយ ដែលបច្ចុប្បន្នសមាជិករបស់ Bakong មានចំនួនសរុប ៤៨ ធនាគារ/ស្ថាប័ន»។
លោកបណ្ឌិត បានបន្ថែមទៀតថា ដើម្បីអាចស្កេនទូទាត់ឆ្លងដែនពីកម្ពុជា នៅប្រទេសថៃ បាន អតិថិជនត្រូវមានគណនីជាប្រាក់រៀល ហើយពាណិជ្ជករថៃ (Merchant) ត្រូវមានស្លាកសញ្ញា ThaiQR Promptpay របស់ធនាគារចំនួនប្រាំនៅប្រទេសថៃមានដូចជា ៖ Kasikorn Bank, KrungThai Bank, Bangkok Bank, Bank of Ayudhya និង Siam Commercial Bank។
លោកបណ្ឌិត បានបញ្ជាក់បន្តទៀតថា នៅប្រទេសកម្ពុជា មានធនាគារទំនាក់ទំនង(Sponsoring Banks) ចំនួនបី មានដូចជា ៖ ACLEDA Bank Plc, Cambodia Commercial Bank (CCB) និង Foreign Trade Bank (FTB) សម្រាប់គាំទ្រអតិថិជនធ្វើប្រតិបត្តិការស្កេនទូទាត់ឆ្លងដែនទៅមករវាងប្រទេសកម្ពុជា និងប្រទេសថៃ។
សូមបញ្ជាក់ថា ចំពោះកម្រៃសេវាសម្រាប់ប្រតិបត្តិការស្កេនទូទាត់ ឆ្លងដែន រវាងខ្មែរ ស្កេន ថៃ និងថៃ ស្កេន ខ្មែរ គឺមិនគិតថ្លៃសេវាឡើយ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២២ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


