ជីវិតកម្សាន្ដ
Lisa ខកចិត្តដែលអ្នកគាំទ្រយល់ច្រឡំលើស្នាមសាក់របស់នាង
ជាច្រើនខែមកហើយដែលស្នាមសាក់លើដើមដៃរបស់តារារ៉េប Lalisa សមាជិកក្រុម BLACKPINK ត្រូវអ្នកនិយមលេងអ៊ីនធឺរណិតនាំគ្នាជជែកវែកញែកមិនទាន់ចប់ ព្រោះតែមិនច្បាស់ថា ស្នាមសាក់នោះជារូបអ្វីឱ្យប្រាកដ ថែមទាំងមិនដឹងពីអត្ថន័យពិតរបស់វា។

អ្នកខ្លះថា វាជារូបដើមដូង ខ្លះថាជាទេពធីតាតូច ចំណែកខ្លះទៀតថា ជារូបសត្វមូស។ ក្រោយមានការបញ្ចេញមតិចម្រុះគ្នាយ៉ាងច្រើន អ្នកជិតស្និទ្ធនឹង Lalisa បានចេញមុខមកប្រាប់ការពិត ព្រមទាំងបានបង្ហើបពីអារម្មណ៍ម្ចាស់ស្នាមសាក់ឱ្យអ្នកគាំទ្របានដឹង និងអស់ចម្ងល់ផងដែរ។

តាមពិតរូបសាក់នៅលើដើមដៃ Lalisa ដែលប្រិយធ្លាប់បានឃើញតាំងការប្រគុំតន្ត្រីនៅប្រទេសម៉ិកស៊ិក គឺជារូបទេពធីតាតូច ( Fairy ) ។ បន្ថែមពីលើនេះ អ្នកជិតស្និទ្ធដែលសុំមិនបញ្ចេញឈ្មោះ ប្រាប់ទៀតថា Lisa ពិតជាខកចិត្ត ក៏ដូចជាអន់ចិត្តយ៉ាងខ្លាំង ដែលមានទស្សនិកជនមួយចំនួននិយាយថា ស្នាមសាក់របស់នាងជាសត្វមូសទៅវិញ។ នាងថែមទាំងមានអារម្មណ៍សោកស្ដាយចំពោះទស្សនិកជនដែលរិះគន់លើស្នាមសាក់របស់នាង។
ដោយឡែក ចំពោះមូលហេតុដែលនាំឱ្យ Lalisa សម្រេចចិត្តសាក់រូបនេះ សាមីខ្លួននៅមិនទាន់ប្រាប់ឡើយ ចំណែកអត្ថន័យពិតយ៉ាងណានោះ ក៏មិនទាន់មានអ្នកដឹងដែរ៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ Lisa បង្ហាញស្នាមសាក់មួយទៀត នៅដើមដៃ
ចុចអាន៖ Jungkook សារភាពថា ធ្លាប់អន្ទងវិញ្ញាណខ្មោច តែត្រូវបរាជ័យ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


