ជីវិតកម្សាន្ដ
ប្រជាជនកូរ៉េប្រដូចស្គ្រីប Jennie នៅក្នុងរឿង The Idol ភាគ២ ទៅនឹងសម្ដីបាតសង្គម
អ្នកនិយមលេងអ៊ីនធឺរណិតកូរ៉េខាងត្បូងនាំគ្នាប្រតិកម្មខ្លាំងៗនឹងការបង្ហាញខ្លួនរបស់ Jennie សមាជិកក្រុម Blackpink នៅក្នុងភាគទី២ នៃខ្សែភាពយន្ត The Idol ជាពិសេសស្គ្រីបរបស់នាង ត្រូវគេរិះគន់ប្រដូចទៅនឹងសម្ដីបាតសង្គម។

ភាពចម្រូងចម្រាសក្នុងខ្សែភាពយន្តរឿង The Idol របស់ទូរទស្សន៍ HBO នៅតែបន្តលេចឡើង ក្រោយភាគ២បានបញ្ចប់ការចាក់ផ្សាយ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងនោះតារាច Kpop កញ្ញា Kim Jennie ត្រូវប្រជាជនខ្លួនលើកគ្នាមករិះគន់ ចំពោះការទទួលយកការសម្ដែងឈុតឆាកស្រើបស្រាល និងការប្រើប្រាស់ពាក្យសម្ដីអាសអាភាសមិនគួរនឹងទស្សនា។

នៅក្នុងភាគទី២នេះ Jennie នៅតែបង្ហាញមុខជាមួយឈុតស្រើបស្រាលមួយចំនួន និងបានប្រើពាក្យអាសអាភាសមួយឃ្លា ដែលទស្សនិកជនមិនពេញចិត្តយ៉ាងខ្លាំង។ ក្នុងរឿងនាងបានសួរទៅតួប្រុសថា “She was a better f*ck than me?” ខណៈពាក្យនេះត្រូវប្រជាជនកូរ៉េចាត់ទុកជាពាក្យអសីលបំផុតសម្រាប់ពួកគេ។
អ្នកគាំទ្រមួយចំនួននៅកូរ៉េបានហៅស្រ្គីបរបស់ Jennie ថាជាស្ត្រីបសំរាម គ្មានគុណតម្លៃ ដែលវាហាក់ដូចកំពុងផ្សព្វផ្សាយឱ្យយុវវ័យស្រមើស្រមៃដល់ការរួមភេទ ព្រមទាំងអាចទាញនាំពួកគេឱ្យប្រព្រឹត្តអំពើអសីលធម៌ទៀតផង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Jennie បញ្ឈប់ការសម្ដែងនៅលើឆាកភ្លាមៗ ដោយសារបញ្ហាសុខភាព
ចុចអាន៖ នេះអាចជាមូលហេតុពិតនៃការបែកបាក់ចំណងអាពាហ៍ពិពាហ៍រវាង Song Joong Ki និង Song Hye Kyo
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


