ជីវិតកម្សាន្ដ
នេះអាចជាមូលហេតុពិតនៃការបែកបាក់ចំណងអាពាហ៍ពិពាហ៍រវាង Song Joong Ki និង Song Hye Kyo
ចំណងអាពាហ៍ពិពាហ៍រវាងតារាសម្ដែង Song Joong Ki និង Song Hye Kyo បានឈានដល់ការលែងលះគ្នាជិត ៥ឆ្នាំមកហើយ ប៉ុន្តែចំពោះមូលហេតុពិតពីក្រោយការបែកបាក់មួយនេះ គ្មាននរណាច្បាស់ឡើយថាមកពីអ្វី។

បន្ទាប់លែងលះគ្នា Song Joong Ki បានរៀបការនឹងតារាម៉ូដែលអង់គ្លេស Katy Louise Saunders ដែលពេលនេះអ្នកទាំងពីរកំពុងជិតក្លាយជាឪពុកម្ដាយគេហើយ ខណៈ Song Hye Kyo ឯណោះវិញកំពុងប្រើជីវិតនៅលីវជាមួយអាជីពសិល្បៈយ៉ាងជោគជ័យ។
និយាយពី Song Joong Ki ក្រោយពេលរៀបការជាមួយភរិយាថ្មី លោកតែងតែក្លាយជាប្រធានបទនៃការពិភាក្សារបស់អ្នកលេងអ៊ីនធឺរណិត ហើយថ្មីៗនេះនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយចិន តារាសម្តែងរូបនេះបានចែករំលែកអំពីអារម្មណ៍ពេលជិតក្លាយជាឪពុករបស់គេ។

លោកនិយាយថា “ការក្លាយជាឪពុករបស់គេគឺជារឿងសំខាន់បំផុតក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំតែងតែសុបិនអំពីថ្ងៃដែលខ្ញុំក្លាយជាឪពុកម្នាក់។ ខ្ញុំពិតជាស្រឡាញ់ឪពុករបស់ខ្ញុំ ហើយដោយធ្លាប់ទទួលឥទ្ធិពលពីគាត់ តាំងពីតូចមក ខ្ញុំតែងតែចង់ក្លាយជាឪពុកដ៏ល្អដូចគាត់ដែរ” ។
ដោយឡែក កាលពីពេលកន្លងមក នៅឯមហោស្រពភាពយន្តទីក្រុង Cannes ឆ្នាំ២០២៣ តារាប្រុសរូបនេះ ក៏ធ្លាប់ចែករំលែកពីអារម្មណ៍សុភមង្គលដែលមានប្រពន្ធកូនរង់ចាំនៅផ្ទះផងដែរ។ “និយាយតាមត្រង់ទៅ ខ្ញុំសប្បាយចិត្តណាស់។ សម្រាប់ពេលនេះ ខ្ញុំចង់ផ្តោតលើការរៀបចំសម្រាប់កូនដំបូងរបស់ខ្ញុំ។ ខ្ញុំនឹងបញ្ចប់ការងារនៅទីក្រុង Cannes ហើយត្រឡប់ទៅផ្ទះវិញឆាប់ៗនេះ ដើម្បីនៅជាមួយប្រពន្ធខ្ញុំ” ។

តាមរយៈការចែករំលែកទាំងនេះ អ្នកនិយមលេងអ៊ីនធឺរណិតអាចស្មានបានថា ហេតុផលដែលនាំឱ្យ Song Joong Ki និងអតីតភរិយាបែកបាក់គ្នា គឺទាក់ទងនឹងបញ្ហាកូន ខណៈពេលដែល Song Joong Ki តែងតែចង់មានកូន ផ្ទុយទៅវិញ Song Hye Kyo ចង់ផ្តល់អាទិភាពលើអាជីពសម្តែងរបស់នាងច្រើនជាង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ក្រោយផុតកំណត់កុងត្រាជាមួយ G-Dragon ផលិតកម្ម YG ខាតបង់ប្រាក់រាប់លានដុល្លារ
ចុចអាន៖ Song Hye Kyo ឱបបុរសម្នាក់នៅកណ្ដាលផ្លូវ អ្នកគាំទ្រសង្ស័យថាជាគូស្នេហ៍ថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


