Connect with us

ព័ត៌មានអន្ដរជាតិ

មហាអំណាចនុយក្លេអ៊ែរទាំង ៩ បន្តធ្វើទំនើបកម្មឃ្លាំងអាវុធបរមាណូ

បានផុស

នៅ

យោងតាមរបាយការណ៍ថ្មីរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) បានអះអាងកាលពីថ្ងៃចន្ទថា ប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង ៩ បានបន្តបង្កើន ឬធ្វើទំនើបកម្មឃ្លាំងអាវុធបរមាណូរបស់ពួកគេនៅឆ្នាំ ២០២២ ស្របពេលក៏កំពុងផ្ទុះជម្លោះនៅអ៊ុយក្រែនផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិទ្យាស្ថាន SIPRI បានប៉ាន់ប្រមាណថា គិតត្រឹមខែមករា ឆ្នាំ២០២៣ នៅទូទាំងពិភពលោកមានក្បាលគ្រាប់នុយក្លេអ៊ែរសរុប ១២,៥១២ គ្រាប់ ក្នុងនោះប្រហែល ៩,៥៧៦ គ្រាប់ស្ថិតនៅក្នុងឃ្លាំងទុកឲ្យយោធាប្រើប្រាស់ ហើយចំនួននេះគឺច្រើនជាងតួលេខនៅក្នុងខែមករា ឆ្នាំ២០២២ រហូតដល់ទៅ ៨៦ គ្រាប់ ។

ក្នុងចំណោមនោះ ក្បាលគ្រាប់ចំនួន ៣,៨៤៤ គ្រាប់ត្រូវបានបំពាក់លើមីស៊ីល និងយន្តហោះចម្បាំង ហើយប្រហែល ២,០០០ គ្រាប់ដែលស្ទើរតែទាំងអស់មកពីរុស្ស៊ី ឬសហរដ្ឋអាមេរិក គឺរក្សាទុកនៅឯមូលដ្ឋានទ័ពអាកាស ដើម្បីទុកសម្រាប់បំពាក់លើយន្តហោះទម្លាក់គ្រាប់បែក ។

ទន្ទឹមនោះ ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិនបានកើនឡើងពី ៣៥០ ក្បាលគ្រាប់ក្នុងខែមករា ឆ្នាំ២០២២ ដល់ ៤១០ ក្បាលគ្រាប់ក្នុងខែមករា ឆ្នាំ២០២៣ ហើយរំពឹងថានឹងបន្តកើនឡើងបន្ថែមទៀតផងដែរ ខណៈក្រុមឃ្លាំមើលការគ្រប់គ្រងអាវុធបាននិយាយថា ប្រទេសចិនអាចបង្កើនឃ្លាំងផ្ទុកគ្រាប់មីស៊ីលផ្លោងអន្តរទ្វីប ដើម្បីឲ្យត្រូវគ្នាជាមួយនឹងសហរដ្ឋអាមេរិក ឬរុស្ស៊ីនៅឆ្នាំ ២០៣០ ។

ចំណែកចក្រភព​អង់គ្លេសក៏រំពឹង​ថា ​នឹង​បង្កើន​ឃ្លាំង​ផ្ទុក​ក្បាល​គ្រាប់​របស់​ខ្លួន​ផង​ដែរ​ ក្រោយបាន​បង្កើន​​ពី​ ២២៥ ដល់​ ២៦០ ក្បាល​គ្រាប់ ខណៈកូរ៉េខាងជើងដែលបានធ្វើតេស្តមីស៊ីលរាប់រយដង រួមទាំងជាមួយមីស៊ីលផ្លោងអន្តរទ្វីប ICBM ផងដែរនោះ អាចមានក្បាលគ្រាប់ប្រហែល ៣០ ទៅ ៧០ ក្បាលគ្រាប់ ។

ជាចុងក្រោយវិទ្យាស្ថានស្រាវជ្រាវមួយនេះជឿជាក់ថា អ៊ីស្រាអែលក៏កំពុងធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែររបស់ពួកគេផងដែរ បើទោះបីជារដ្ឋាភិបាលទីក្រុងហ្ស៊េរុយសាឡិម មិនដែលទទួលស្គាល់ជាសាធារណៈថា មានអាវុធនុយក្លេអ៊ែរក៏ដោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik / Al Jazeera

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម