ព័ត៌មានអន្ដរជាតិ
រុស្ស៊ី រំឭកអំពីអាវុធនុយក្លេអ៊ែរ ជាថ្មីទៀត ខណៈការចរចាសន្តិភាពនៅប្រទាញប្រទង់
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov លើកឡើងកាលពីថ្ងៃអាទិត្យថា អាវុធនុយក្លេអ៊ែរគឺជាមូលដ្ឋានគ្រឹះនៃសន្តិសុខជាតិរបស់រុស្ស៊ី។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី Vesti និងចុះផ្សាយបន្តដោយភ្នាក់ងារសារព័ត៌មាន Anadolu នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ។
លោក Peskov និយាយថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីបានការពារប្រទេសពីការគំរាមកំហែងនានា។
លោក អះអាងថា៖ « មហាអំណាចនុយក្លេអ៊ែរមិនអាចត្រូវបានគំរាមកំហែងទេ។ ប្រទេសរបស់យើងក៏មិនអាចត្រូវបានគំរាមកំហែងដែរ។ ទាំងនេះជាអ្វីដែលផ្តល់ឱ្យយើងនូវឱកាសដែលមានទំនុកចិត្តយ៉ាងប្រាកដប្រជា ហើយវាគឺជាមូលដ្ឋាននៃការទប់ស្កាត់នុយក្លេអ៊ែរ»។

ដោយលើកឡើងពីការធ្វើអត្ថាធិប្បាយលើទំនាក់ទំនងជាមួយអឺរ៉ុប លោក Peskov និយាយថា ការពិភាក្សាកាន់តែខ្លាំងនៅក្នុងសហភាពអឺរ៉ុបពីការចរចាដែលអាចធ្វើទៅបានជាមួយរុស្ស៊ី គឺជា «ការផ្លាស់ប្តូរដ៏សំខាន់» ហើយវាស្ថិតក្នុងផលប្រយោជន៍របស់ទីក្រុងមូស្គូ។
លោក លើកឡើងថា៖ « ការពិភាក្សាយ៉ាងសកម្មលើប្រធានបទនេះ (ការសន្ទនាជាមួយរុស្ស៊ី) ជាការផ្លាស់ប្តូរឆ្ពោះទៅរកគំនិតល្អមួយជាមួយរុស្ស៊ី។ វាជារឿងល្អ! រុស្ស៊ីមិនទទួលខុសត្រូវ ចំពោះការបែកបាក់ក្នុងការសន្ទនាជាមួយអឺរ៉ុបទេ ហើយក៏ចាប់អារម្មណ៍ក្នុងការកសាងទំនាក់ទំនងឡើងវិញ»។
រៀបរាប់ដល់អ្នកចរចាអឺរ៉ុបជាមួយរុស្ស៊ី លោក Peskov សំដៅលើប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប គឺ លោកស្រី Kaja Kallas ដោយនិយាយថា៖ « វាស្ថិតលើផលប្រយោជន៍របស់នាង ក្នុងការមិនធ្វើជាអ្នកចរចាជាមួយរុស្ស៊ី»។
គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អះអាងថា រុស្ស៊ីបានអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែរដែលគ្មានសមភាគីណាមួយនៅលើពិភពលោកអាចយកឈ្នះ ខណៈទីក្រុងមូស្គូបន្តធ្វើទំនើបកម្មកងកម្លាំងទប់ស្កាត់នុយក្លេអ៊ែរ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


