ព័ត៌មានអន្ដរជាតិ
នាយក IAEA ជំរុញឱ្យមេដឹកនាំពិភពលោក ឈរលើសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ
ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (IAEA) ជំរុញឱ្យមេដឹកនាំពិភពលោក ឈរយ៉ាងរឹងមាំនៅពីក្រោយសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ដ៏សំខាន់ ដែលរចនាឡើងដើម្បីទប់ស្កាត់ការរីករាលដាលអាវុធនុយក្លេអ៊ែរដ៏គួរឲ្យភ័យខ្លាច ខណៈអនុសញ្ញាអន្តរជាតិនេះ បានពិនិត្យឡើងវិញនៅក្នុងកិច្ចប្រជុំនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ(UN)។ នេះបើយោងតាមសារព័ត៌មានតួកគី Anadolu ផ្សាយថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ។
បេក្ខជនប្រជែងតំណែងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Rafael Grossi បច្ចុប្បន្នអគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ប្រាប់អ្នកតំណាងប្រទេសនានាថា៖ « យើងនៅទីនេះដើម្បីពិនិត្យឡើងវិញនូវឧបករណ៍សំខាន់បំផុតមួយក្នុងច្បាប់អន្តរជាតិ និងក្នុងនយោបាយអន្តរជាតិទាំងមូល»។

គួរកត់សម្គាល់ថាមានប្រទេសចំនួន១៩១ បានពឹងផ្អែកលើកិច្ចព្រមព្រៀងនេះ ចាប់តាំងពីចូលជាធរមាននៅឆ្នាំ ១៩៧០។ដោយអ្នកជំនាញហៅសន្ធិសញ្ញានេះថា ជាពន្លឺភ្លើងនៃភាពប្រាកដប្រជាក្នុងពិភពលោកដែលមានបទដ្ឋានអន្តរជាតិកាន់តែស្តើងទៅៗ។
លោក Grossi និយាយថា៖ « កិច្ចព្រមព្រៀងនេះនៅតែជាចំណុចស្ថិរភាពដ៏កម្រមួយ ពេលមានភាពតានតឹងសកល សង្គ្រាមនិងការបែកបាក់អន្តរជាតិកើនឡើង»។
លោកផ្តល់សញ្ញាជោគជ័យមួយលើកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់ការរីករាលដាលនៃអាវុធនុយក្លេអ៊ែរ និងលើកឡើងថា៖ « ពិភពលោក ជិតឈានដល់សកលភាពមួយ ដោយប្រទេសសមាជិកទាំងអស់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងត្រួតពិនិត្យនុយក្លេអ៊ែរអន្តរជាតិ»។
លោក Grossi ក៏បានបង្ហាញពីការកើនឡើងយ៉ាងខ្លាំង នៅក្នុងប្រទេសដែលងាកទៅរកថាមពលនុយក្លេអ៊ែរ ហើយកត់សម្គាល់ថា៖ « តម្រូវការកំពុងកើនឡើង នៅគ្រប់ទ្វីប វាលែងត្រូវបានកំណត់ចំពោះក្រុមតូចមួយនៃមហាអំណាចនុយក្លេអ៊ែរប្រពៃណីទៀតហើយ»។
លោកមានប្រសាសន៍ថា៖ « យើងឃើញវាស្ទើរតែរាល់ថ្ងៃ ពីប្រទេសបង់ក្លាដែស ដល់ប្រទេសតួកគី ដល់ប្រទេសអេហ្ស៊ីប។ ប្រទេសជាច្រើនកំពុងឈានទៅរកការកេងប្រវ័ញ្ចនុយក្លេអ៊ែរ»។
លោកសង្កត់ធ្ងន់លើគោលការណ៍គ្រឹះនៃសន្ធិសញ្ញានេះថា៖ « ប្រទេសមួយចំនួនតូចមានអាវុធនុយក្លេអ៊ែរគឺប្រសើរជាងប្រទេសជាច្រើនដែលមានវាដែរ។ ការរំសាយអាវុធនុយក្លេអ៊ែរ នៅតែជាការប្តេជ្ញាចិត្តរបស់យើង ហើយបច្ចេកវិទ្យានុយក្លេអ៊ែរត្រូវតែសម្រាប់ទាំងអស់គ្នា និងវានៅតែមានសុពលភាពដូចថ្ងៃដែលបានព្រាងឡើងជាលើកដំបូង»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


