Connect with us

ព័ត៌មានជាតិ

អតីតសកម្មជនបក្សភ្លើងទៀន ឃុំព្រែកដំបូក សម្រេចចិត្តទម្លាក់ស្លាកគណបក្សភ្លើងទៀន ចេញពីមុខផ្ទះ

បានផុស

នៅ

អតីត​សកម្មជន​គណបក្ស​ភ្លើង​ទៀន ចំនួន ៥ នាក់ រស់នៅ​ក្នុង​ភូមិ​តាក​យ ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម បាន​នាំ​គ្នា​សម្រេចចិត្ត​លែង​ជឿ​ការ​ដឹកនាំ​របស់​មេដឹកនាំ​បោកប្រាស់ គឺ លោក សម រង្សី ទៀត​ហើយ។ ពួកគេ​នាំ​គ្នា​សម្រេច​ចិត្ត​ដក​ស្លាក​គណបក្ស​ភ្លើង​ទៀន​ពីមុខ​ផ្ទះ​ចោល​តែម្ដង ព្រោះ​ធ្វើ​ឲ្យ​ពួកគាត់​មិន​ទុកចិត្ត និង​គ្មាន​ប្រយោជន៍​ទៀត​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​រសៀល​ថ្ងៃ​ទី ២១ ខែ​មិថុនា ឆ្នាំ ២០២៣ លោក​ស្រី ម៉ា ធារ៉ា អាយុ ៤៧ ឆ្នាំ រួម​នឹង​បក្សពួក​ចំនួន ៤ នាក់​ទៀត រួមមាន ៖ លោកស្រី ខេង សុខ​គង់ អាយុ ៣៦ ឆ្នាំ ,លោកស្រី ខេង គឺមសឿន អាយុ ៤៩ ឆ្នាំ, លោកស្រី ឃ្លោក សំអាត អាយុ ៦៨ ឆ្នាំ ,និង​លោក យ៉ែម ហាក់ អាយុ ៤៩ ឆ្នាំ រស់នៅ​ក្នុង​ភូមិ​តាក​យ ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម បាន​លាលែង​ពី​គណបក្ស​ភ្លើង​ទៀន រួច​ចូលរួម​ជីវភាព​នយោបាយ​ជា​គណបក្ស​ប្រជាជន​កម្ពុជា។ ក្នុង​នោះ ដោយ​ពួកគេ​យល់ថា បក្ស​ភ្លើង​ទៀន គ្មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មជន​ខ្លួនឯង​ឡើយ គឺ​អាង​អី​រត់ចោលស្រុក​រហូត និង​ប្រើប្រាស់​នយោបាយ​បោកប្រាស់​ប្រជាពលរដ្ឋ​ជា​ច្រើន​ឆ្នាំ​ហើយ។

បច្ចុប្បន្ន មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ដែល​នាំ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ពិតៗ មក​ជូន​ពួក​គេ​គ្រប់ពេលវេលា គ្រប់​កាលៈទេសៈ ដោយ​មិន​ទុកចោល​នរណា​ម្នាក់​រស់នៅ​ដោយ​ឯកោ​ឡើយ៕

អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម