ព័ត៌មានជាតិ
បាត់ស្លាកលេខរថយន្ត តើត្រូវការឯកសារអ្វីខ្លះដើម្បីស្នើសុំថ្មីវិញបាន?
តាមរយ:ការឆ្លើយសំណួរដែលសួរច្រើនជាងគេប្រចាំខែកក្កដា ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ការបាត់ស្លាកលេខរថយន្ត (សម្រាប់រូបវន្តបុគ្គលសញ្ជាតិខ្មែរ) អាចស្នើសុំថ្មីឡើងវិញបាន ដោយតម្រូវឲ្យមានឯកសារមួយចំនួន។ ឯកសារទាំងនោះ រួមមានដូចខាងក្រោម៖

១.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
២.ពាក្យសុំទុតិយតាបណ្ណសម្គាល់យានជំនិះ (បិទលេខតួ-ម៉ាស៊ីន កាល់ជាក់ស្ដែង)
៣.បណ្ណសម្គាល់យានជំនិះ (ច្បាប់ដើម)
៤.ពាក្យបណ្តឹង
-ប៉ុស្ដិ៍នគរបាលរដ្ឋបាល (ករណីទុតិយតាផ្លាកលេខម្ខាង)
-អធិការដ្ឋានក្រុង ស្រុក ខណ្ឌ (ករណីទុតិយតាផ្លាកលេខមួយគូ)
៥. វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក)

ដោយឡែកសម្រាប់ លេខពិសេសផ្ទាល់ខ្លួន ជាជម្រើសមួយបន្ថែមសម្រាប់អ្នកដែលចង់បានផ្លាកលេខ ជាឈ្មោះ តួអក្សរ ឬ លេខ…ជាដើម ដែលអាចប្រើបានត្រឹម៨ខ្ទង់។ លេខពិសេសផ្ទាល់ខ្លួន មានតម្លៃចាប់ពី២លានរៀលឡើងទៅចំពោះលេខ៨ខ្ទង់ ដែលចំនួនខ្ទង់កាន់តែច្រើន តម្លៃកាន់តែធូរថ្លៃ៕


-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស