Connect with us

ព័ត៌មានជាតិ

គម្រោង​ផ្លូវ​និង​ស្ពាន​ធំៗ​ចំនួន ៥ ជា​អាទិភាព​ ​ជំរុញ​បើក​ការដ្ឋាន​សាងសង់​ឆាប់ៗ​នេះ

បានផុស

នៅ

គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន ៥ ធំៗ ត្រូវបានក្រសួងសាធាណការ និងដឹកជញ្ចូនដាក់ក្នុង​​ផែនការ​​អាទិភាពជំរុញ​ដើម្បី​ឈានទៅបើកការដ្ឋាន​សាងសង់​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​នោះ​រួមមាន៖

-គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េ (ផ្សារ​រាត្រី-អរិយក្សត្រ) ប្រើប្រាស់​ថវិកា​ពី​រដ្ឋាភិបាល​​កូរ៉េ
-គម្រោង​ស្តារឡើងវិញកំណាត់ផ្លូវជាតិ​លេខ ៧ ផ្នែក​ខាងជើង ប្រើប្រាស់​ថវិកា​ពី​រដ្ឋាភិបាល​ចិន
-គម្រោង​សាងសង់​ផ្លូវជាតិ​លេខ ៥០សេ ប្រើប្រាស់​ប្រើប្រាស់​ថវិកា​ពី​រដ្ឋាភិបាល​ចិន
-គម្រោង​ស្តារនិង​លើកកម្រិត​គុណភាព​កំណាត់​ផ្លូវជាតិ​លេខ ៦ (ត្រពាំងធំដល់ស្លក្រាម ខេត្ត​សៀមរាប​ ​ប្រើប្រាស់​ថវិកា​ពី​រដ្ឋាភិបាល​ចិន
-គម្រោង​សាងសង់​ផ្លូវវាង​ក្រុងសៀមរាប​ប្រវែង ៤៥,៧៧ គ.ម ប្រើប្រាស់​ថវិកា​ពី​រដ្ឋាភិបាល​កូរ៉េ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពី​គម្រោង​ផ្លូវ​ស្ពាន​ធំៗ ដែល​ដាក់ក្នុងផែនការ​ជំរុញ​បើក​ការដ្ឋាន​សាងសង់​បន្ត​បន្ទាប់ មានគម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ចំនួន ៧ ដែល​​ទើប​តែ​បាន​បញ្ចប់​ការ​សាងសង់​នៅ​​ក្នុង​ឆ្នាំ ២០២៥។ ​ក្នុង​នោះ​​រួមមាន៖

១)ផ្លូវជាតិលេខ ១០ (វាលវែង-សំឡូត-ខេត្តកោះកុង) ប្រវែង ១៩៧,៣៦គ.ម
២)ផ្លូវជាតិ​លេខ​ ២៣ (ស្ពានកោះធំ-ស្រុកលើកដែក ខេត្តកណ្តាល) ប្រវែង ១៩,៨៣គ.ម
៣)​ផ្លូវជាតិ​លេខ ៤៨ (ស្រែអំបិល-ទីរួម ខេត្តកោះកុង) ប្រវែង ១៤៨គ.ម
៤)ផ្លូវជាតិលេខ ៧៣ (ផ្លូវបំបែក​ប្រធាតុ-ស្ពាន​កំពង់រាំង ខេត្តត្បូងឃ្មុំ) ប្រវែង ៤៩,៨១គ.ម
៥)ផ្លូវខេត្តលេខ ៣១២ (បំបែកពីផ្លូវជាតិលេខ១ ដល់​ព្រំប្រទល់កម្ពុជា-វៀតណាម ស្ថិត​ក្នុង​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង) ប្រវែង ២៨,៣៧គ.ម
៦)ផ្លូវ​ខេត្តលេខ ៣៧៧ និង​៣៧៧A (រង្វង់មូលព្រាប ស ក្រុងក្រចេះ-ឃុំសណ្តាន់ ខេត្តក្រចេះ) ប្រវែង​សរុប ៤៨,៥៩គ.ម។

បន្ថែមពីនេះ ក៏មាន​ការដ្ឋាន​​ផ្លូវ​និង​ស្ពាន​ចំនួន ៧ គម្រោង ​កំពុង​ដំណើរការ​សាងសង់​គ្រោង​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​​ទាំង​នោះ​​រួម​មាន៖

-ផ្លូវជាតិ​លេខ ៤ (ភ្នំពេញ-ក្រុងព្រះសីហនុ)
-កំណាត់​ផ្លូវជាតិ​លេខ ៥ ភាគ​កណ្តាល (សិរីសោភ័ណ-ប៉ោយប៉ែត)
-កំណាត់​ផ្លូវជាតិ​លេខ ៧ (ស្គន់-កំពង់ចាម)
-ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត
-ស្ពាន​ឆ្លងកាត់​ទន្លេ​បាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)
-ស្ពាន​ឆ្លងកាត់​ទន្លេ​មេគង្គ “ដីឥដ្ឋ-ថ្មគរ”
-ស្ពាន​ឆ្លងកាត់​ទន្លេ​មេគង្គ នៅ​ខេត្តក្រចេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម