ព័ត៌មានជាតិ
ស្រុកសៀមប៉ាងដំឡើងភ្លើងសូឡាបំភ្លឺផ្លូវលម្អសោភ័ណភាពពេលយប់
បង្គោលភ្លើង និងផ្ទាំងសូឡាសម្រាប់បំភ្លឺតាមដងផ្លូវចំនួនជាង ៧០ ត្រូវបានអាជ្ញាធរស្រុកសៀមប៉ាងដាក់នៅតាមចំណុចសំខាន់ៗ ដើម្បីបម្រើការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋទៅមកនៅពេលយប់ និងដើម្បីលើកស្ទួយផ្នែកសោភ័ណភាពនៅក្នុងទីរួមស្រុកផង។

លោក ផាត់ យុទ្ធ អភិបាលស្រុកសៀមប៉ាងបានបញ្ជាក់ថា៖ គម្រោងនេះអាជ្ញាធរស្រុកបានចំណាយថវិកាមូលនិធិប្រមាណ ៤០ លានរៀល ទិញបង្គោល និងផ្ទាំងសូឡាចំនួនជាង ៧០ ដាក់តាមដងផ្លូវ មួយចំហៀង ចាប់ពីវិទ្យាល័យតេជោសៀមប៉ាង ឆ្ពោះទៅមាត់ទន្លេ និងផ្លូវបំបែកចូលទៅស្រុកសៀមប៉ាងស្របតាមដងផ្លូវទៅផ្លូវ ១០១ ព្រំដែនកម្ពុជាឡាវ ឆ្ពោះទៅទីតាំងដីថ្មីសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការរុះរើផ្ទះចេញពីចំណីមាត់ច្រាំងទន្លេបានប្រវែងជិត ៤ គីឡូម៉ែត្រ។
លោកអភិបាលស្រុកបានបញ្ជាក់ថា៖ ការរៀបចំឱ្យមានភ្លើងបំភ្លឺនៅតាមចំណុចនីមួយៗនេះ មានប្រយោជន៍សំខាន់សម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋយើង នៅពេលពួកគាត់មានសមាជិកគ្រួសារ ឈឺថ្កាត់ត្រូវមកមណ្ឌលសុខភាពពេលយប់ព្រលប់ ស្រួលក្នុងការបើកបរ បញ្ជូនអ្នកជំងឺ មកមណ្ឌលសុខភាពផងដែរ។

លោកបន្តថា៖ ជាងនេះទៀតបានលើកសោភ័ណភាពនៅតាមដងផ្លូវនិមួយៗ ក្នុងឱកាសពេលមានបុណ្យទាន បងប្អូនប្រជាពលរដ្ឋយើងបានសប្បាយរីករាយនិងបានធ្វើដំណើរហាត់ប្រាណបង្កើនការថែរក្សាសុខភាពបានមួយចំណែកបន្ថែមទៀត។
លោក ប៊ុន ថាលី ប្រជាពលរដ្ឋរស់នៅភូមិឃុំសេកុង ស្រុកសៀមប៉ាងបានសម្តែងការសាទរចំពោះអាជ្ញាធរស្រុកដែលបានរៀបចំឱ្យមានការអភិវឌ្ឃគ្រប់បែបយ៉ាងនៅក្នុងមួលដ្ឋានស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺធ្វើឱ្យមានផ្លូវ -ស្ពាន-ទឹក-ភ្លើង។

លោកបន្តថា៖សមិទ្ធផលដែលមាននៅតាមមូលដ្ឋានពិតជារបស់យើងទាំងអស់គ្នាហើយលោក និងជួយផ្សព្វផ្សាយអប់រំណែនាំទៅម្អូនៗយុវជនយើងជួយរួមគ្នាថែរក្សាឱ្យបានល្អដើម្បីទុកជាប្រយោជន៍សម្រាប់ប្រើប្រាស់បានយូអង្វែងនៅក្នុងភូមិឃុំរបស់យើង។
សូមបញ្ជាក់ថា៖ នេះជាលើកទី២ហើយដែលអាជ្ញាធរស្រុកសៀមប៉ាងបានរៀចំដាក់ផ្ទាំងសូឡាបំភ្លឺតាមដងផ្លូវ។ នៅក្នុងឆ្នាំ២០២១ដាក់បាន៥០បង្គោល ហើយនៅឆ្នាំ២០២២ និង២០២៣នេះដាក់ចំនួន៧០បង្គោលបន្ថែមទៀតបច្ចុប្បន្នតម្លើងបាន៥០%ហើយ៕

អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


