Connect with us

ព័ត៌មានជាតិ

កោះក្នុងលំហសមុទ្រ​ចំនួនពីរនៅខេត្តព្រះសីហនុមានបណ្តាញអគ្គិសនីរដ្ឋ​ប្រើប្រាស់ប្រចាំថ្ងៃ

បានផុស

នៅ

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានឱ្យដឹងថា ក្នុងចំណោមកោះចំនួន ៣០ នៅខេត្តព្រះសីហនុមានតែកោះពីរប៉ុណ្ណោះដែលមានបណ្តាញអគ្គិសនីជាតិប្រើប្រាស់ប្រចាំថ្ងៃ។ ក្រៅពីនេះនៅមិនទាន់មាននៅឡើយទេដោយសារកោះខ្លះមិនសូវមានមនុស្សរស់នៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កោះចំនួនពីរដែលមានភ្ជាប់បណ្តាញអគ្គិសនីប្រើប្រាស់រួមមាន កោះរ៉ុងស្ថិតនៅក្នុងក្រុងកោះរ៉ុងដែលកោះនេះទើប​ដាក់ឱ្យដំណើរការជាផ្លូវការគម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យមកប់ក្រោមបាតសមុទ្រ និងអាកាសពីខេត្តកោះកុងមកសង្កាត់កោះរ៉ុងកាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៣។ ចំណែកកោះមួយទៀតគឺកោះស្រមោចស្ថិតនៅក្នុងតំបន់រាម។

លោក ឃាង ភារម្យ បានបន្តទៀតថា ក្នុងចំណោមកោះទាំង៣០ មានតែកោះរ៉ុង និងកោះរ៉ុងសន្លឹម មានប្រជាពលរដ្ឋរស់នៅច្រើនជាងគេ។ ចំណែកកោះផ្សេងៗទៀត មិនសូវមានប្រជាពលរដ្ឋរស់នៅទេនិងកោះតូចៗខ្លះ មិនមានមនុស្សរស់នៅ​តែម្តង។

គួរបញ្ជាក់ថា ខេត្តព្រះសីហនុមានកោះចំនួន ៣០ ថ្មដុះចំនួន ២ និងថ្មប៉ប្រះទឹកចំនួន ៥ នៅតាមបណ្តាក្រុងស្រុកចំនួន ៤ ។

ក្នុងនោះនៅក្នុងក្រុងព្រះសីហនុមានកោះ ៥ និងថ្មដុះចំនួន ១ មានដូចជា កោះដែកគោល កោះពស់ កោះថាស កោះព្រាប កោះត្រេះ និងថ្មដុះអាចម៍សត្វ។ ក្រុងកោះរ៉ុងមានកោះ ចំនួន ១៧ ថ្មដុះ ១ និងថ្មប៉ប្រះទឹក ៤ រួមមានកោះរ៉ុង កោះបង កោះអូន កោះមូល កោះរ៉ុងសន្លឹម កោះតូច កោះកូន កោះព្រីង កោះដូងក្រៅ កោះវៀរ កោះតាង កោះមួយ កោះដំឡូងកោះពីរលិច កោះពីរកើត កោះពូលោវ៉ៃលិច (កោះតា) កោះពូលោវៃកើត (កោះយាយ) ថ្មដុះត្រងោល ថ្មប៉ប្រះទឹកព្រីង ថ្មប៉ប្រះទឹកសារ៉ាសែន ថ្មប៉ប្រះទឹកចៅ នឹងថ្មប៉ប្រះទឹកឌឺផុនរីហ្វ។

ស្រុកព្រៃនប់មានកោះ ៧ រួមមានកោះចន្លុះ (កោះប្រើស) កោះក្របី កោះតាគៀវ កោះឬស្សី កោះស្រម៉ោច កោះសំពោចនិងកោះថ្មី។ ស្រុកស្ទឹងហាវមានកោះចំនួន ១ និងថ្មប៉ប្រះទឹក១ គឺកោះដូងក្នុង និងថ្មប៉ប្រះទឹកអន្លង់ស៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៣ វិនាទី មុន

ថៃកត់ត្រាពីកំណើនខ្ពស់នៃទេសចរអឺរ៉ុប ប៉ុន្តែភ្ញៀវពីអាស៊ីធ្លាក់ចុះខ្លាំង

ព័ត៌មានជាតិ៤ នាទីutes មុន

មន្ត្រីអូស្ត្រាលី សរសើរសិស្សនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីនោះ ថា ឧស្សាហ៍ព្យាយាម

ព័ត៌មានជាតិ៨ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ រដ្ឋបាលសាធារណៈ បានជួយដោះស្រាយវិបត្តនយោបាយ និងនាំឱ្យកម្ពុជាមានសន្តិភាព

ព័ត៌មានជាតិ១៥ នាទីutes មុន

ពលរដ្ឋ និងនិស្សិតខ្មែរនៅជប៉ុន ប្រកាសគាំទ្រ និងស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅចុងខែនេះ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

វៀតណាម ចាប់ខ្លួនប្តីប្រពន្ធមួយគូ ដែលចែក​ចាយឱសថក្លែងក្លាយ រាប់តោនលើទីផ្សារ តាំងពីឆ្នាំ២០២០មក

Sokha Hotels

ព័ត៌មានពេញនិយម