ព័ត៌មានជាតិ
ផលិតផលក្នុងស្រុកបានចុះបញ្ជីនៅភូមិមួយផលិតផលមួយ មានប្រមាណជិត ៧០០មុខ
ផលិតផលដែលបានស្នើសុំចុះបញ្ជីនៅក្នុងចលនាភូមិមួយផលិតផលមួយ គិតមកដល់ពេលនេះ មានចំនួន ៦៨០មុខហើយ។ នេះជាការបញ្ជាក់របស់លោក លោក សួង ណយ អគ្គលេខាធិការរងគណៈកម្មការជាតិជំរុញចលនា ភូមិមួយផលិតផលមួយ នៃទីស្តីការគណៈរដ្ឋមន្ត្រី។

លោក សួង ណយ បានឱ្យដឹងទៀតថា ចលនាភូមិមួយផលិតផលមួយ បាននិងកំពុងជំរុញការប្រមូលផ្តុំផលិតផលពីមួយឆ្នាំទៅមួយឆ្នាំ ពោលគឺធ្វើយ៉ាងណាឱ្យកសិផលរបស់កសិករប្រទាក់ក្រឡាគ្នាជាមួយសិប្បកម្ម។ មានន័យថា ចលនាភូមិមួយផលិតផលមួយ ជួយភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិត អ្នកកែច្នៃ និងនាំចូលផ្សារទំនើប។

លោកបានបន្តថា ចលនាភូមិមួយផលិតផលមួយ ទទួលបានការគាំទ្រខ្លាំង ដោយសារមានសន្ទុះនៃការផលិតច្រើន មានគុណភាព សោភ័ណភាព អនាម័យ ជាពិសេសភាពស្មោះត្រង់។
បើតាមលោក សួង ណយ យន្តការរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញចលនាភូមិមួយផលិតផលមួយ គឺដើម្បីកាត់បន្ថយភាពក្រីក្រ ការធ្វើចំណាកស្រុក និងបង្កើនចំណូលជូនប្រជាពលរដ្ឋ ដែលជាផលិតករ កសិករ សមាគម សហគមន៍ និងសេវាករ។
ការជំរុញចលនាភូមិមួយផលិតផលមួយ ក៏ដើម្បីឱ្យមានការទទួលស្គាល់នូវគុណភាពផលិតផល និងស្វែងរកទីផ្សារលក់ចេញរបស់ផលិតផលផងដែរ។
លោកបន្ថែមដូច្នេះថា« ភូមិមួយផលិតផលមួយ បានចូលផ្សារទំនើបប្រមាណ ៨០ភាគរយ ហើយ ២០ភាគរយទៀត យើងកំពុងជំរុញឱ្យកសិករសុំច្បាប់ស្តង់ដារ អនាម័យ សុវត្ថិភាព ព្រោះនៅពេលដែលនាំចូលផ្សារទំនើបត្រូវតែមានលក្ខខណ្ឌទាំងអស់នេះ»។
អគ្គលេខាធិការរងគណៈកម្មការជាតិជំរុញចលនា ភូមិមួយផលិតផលមួយ បានជំរុញដល់កសិករ ផលិតឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ លោកសង្កត់ធ្ងន់ថា ការលក់ទំនិញបានច្រើន ក្នុងតម្លៃធូរថ្លៃ ប្រសើរជាងផលិតបានតិច តែលក់ថ្លៃ។
គណៈកម្មការជាតិជំរុញចលនាភូមិ១ផលិតផល១ នៅតែបន្តលើកទឹកចិត្តដល់សិប្បករឱ្យមានការកែច្នៃវត្ថុធាតុដើមឱ្យទៅជាផលិតផលសម្រេចស្របតាមបច្ចេកទេសស្ដងដារ និងអនាម័យ ហើយចលនាភូមិ១ផលិតផល១ ក៏បន្តជំរុញកសិករឱ្យចុះបញ្ជី ដើម្បីផលិតតាមស្តង់ដារគុណភាព ស្របតាមតម្រូវទីផ្សារផងដែរ៕
អត្ថបទ៖ ផល ធារិត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


