Connect with us

បច្ចេកវិទ្យា

ប៉ាតង់ថ្មីរបស់ Apple បង្ហាញពី iPhone នាពេលអនាគត អាចមូរបាន

បានផុស

នៅ

គេធ្លាប់តែឃើញក្រុមហ៊ុន Samsung និង Motorola ផលិតទូរស័ព្ទវៃឆ្លាតដែលអាចបត់បាន ប៉ុន្តែពេលនេះគូប្រជែងរបស់ខ្លួនគឺ Apple អាចកំពុងនឹងសំងំផលិត iPhone ថ្មីដ៏អស្ចារ្យ ដែលអាចមូរបានដូចជាកន្ទេល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ាតង់ថ្មីមួយ បានបង្ហាញអំពីឧបករណ៍ដែលអាចមូរបាន ជាមួយនឹងអេក្រង់យ៉ាងស្តើង ហើយមានបំពាក់ជាមួយស្រទាប់កញ្ចក់ ដើម្បីការពារពេលមូរទូរស័ព្ទ ខណៈឯកសារនេះក៏បានបង្ហាញពីការបន្ថែមថ្នាំកូតទៅស្រទាប់ខាងក្រៅក៏ដូចជា ស្រទាប់ប្រឆាំងស្នាមប្រឡាក់ ប្រឆាំងអ័ព្ទ និងប្រឆាំងការឆ្លុះផងដែរ។

ស្រទាប់ទីមួយអាចធ្វើពីថ្នាំកូត បន្ទាប់មក ស្រទាប់ទីពីរធ្វើពី Polyimide ដែលជាប្រភេទផ្លាស្ទិក គេយកទៅប្រើក្នុងអ្វីៗ ចាប់ពីសមាសធាតុយន្តហោះ រហូតដល់សម្ភារកីឡា ហើយចំពោះស្រទាប់ខាងក្រៅ គឺនឹងស្តើងបំផុត ធ្វើពីវត្ថុធាតុ Polymer ដែលពេញនិយមក្នុងថង់ផ្លាស្ទិក សម្លៀកបំពាក់ និងឧបករណ៍ចង្ក្រាន ស្រោបដោយ Teflon។

ទោះបីជាយ៉ាងណាក៏ដោយ នៅមានលក្ខណៈពិសេសជាច្រើនទៀតដែលប្រភពមិនបញ្ជាក់អស់ ទាក់ទងនឹងទូរស័ព្ទឆ្លាតវៃមូរដូចកន្ទេលនេះ ប៉ុន្តែអ្នកជំនាញអះអាងថា iPhone នាពេលអនាគត ពិតជាមានភាពធន់ ដែលមិនធ្វើឲ្យអ្នកប្រើប្រាស់ព្រួយបាម្ភ នោះទេ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Apple គ្រោងនឹងដាក់បង្ហាញ iPhone 15 របស់ខ្លួននៅខែកញ្ញាខាងមុខ ដូច្នេះប្រសិនបើក្រុមហ៊ុនចេញស្មាតហ្វូនដែលអាចមូរបាននេះមែន លុះត្រាតែដល់ឆ្នាំ២០២៤ឯណោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ iPhone 14 ទើបចេញក្តៅៗ មានមុខងារពិសេសៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

មុខរបរច្នៃស្បែកក្រពើ ផលិតកាបូប និងស្បែកជើង នៅតែមានទីផ្សារល្អ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៣ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

Sokha Hotels

ព័ត៌មានពេញនិយម