ជីវិតកម្សាន្ដ
ក្រោយធ្លាយដំណឹងស្នេហា បុរសម្នាក់ទម្លាយរូបភាពស្និទ្ធស្នាលជាមួយ អ៊ីវ៉ា ភ្ជាប់សារផ្អែមល្ហែម
ដូចប្រិយមិត្តដឹងហើយថា កាលពីកន្លងទៅគឺតែងមានការចុះផ្សាយព័ត៌មានជាបន្តបន្ទាប់ពីរឿងរ៉ាវជីវិតស្នេហាឯកជនរបស់តារាចម្រៀងស្រីកញ្ញា ឃីន ស្រីនាថ ហៅ អ៊ីវ៉ា បង្កការចាប់អារម្មណ៍សម្រាប់មហាជន។ ប៉ុន្តែដំណឹងនេះជាលទ្ធផលត្រូវបានសាមីខ្លួនឆ្លើយបដិសេធន៍។

យ៉ាងណាមិញរឿងដែលចាប់អារម្មណ៍ថ្មីទៀត គឺស្រាប់តែបុរសម្នាក់ដែលគេយល់ថា គូស្នេហ៍របស់តារាចម្រៀងនាង អ៊ី វ៉ា បានទម្លាយរូបភាពមួយសន្លឹកជាសាធារណៈ បង្កការចាប់អារម្មណ៍សម្រាប់មហាជនអ្នកគាំទ្រគ្រប់គ្នា។ តាមរយ:រូបភាព ១សន្លឹកដ៏ច្បាស់ៗ បង្ហាញពីសកម្មភាពផ្អែមល្ហែមនៃការស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះគ្នា ខណ:គូស្នេហ៍របស់ អ៊ី វ៉ា ក៏បានភ្ជាប់ជាមួយនឹងសំណេរប្រកបដោយពាក្យពេចន៍បង្ហាញក្តីស្រឡាញ់យ៉ាងចាក់ដោតទៅកាន់តារាចម្រៀងស្រី រូបនេះថែមទៀតផង។ នៅក្នុងសំណេរគូស្នេហ៍របស់តារាចម្រៀង អ៊ី វ៉ា ដែលមានឈ្មោះថា លី សេងហួរ បានបញ្ចេញ រូបភាព និងសំណេរថា «សួរថាហេតុអ្វី ខ្ញុំអាចធ្វើរឿងទាំងអស់នេះបាន… ?។

គូស្នេហ៍រូបនេះបន្តថា ជាជំនួយការ អ្នកប្រឹក្សា ជាAdmin ជាអ្នកថតរូប ជាអ្នកបើកឡាន ជាអង្គរក្ស ជាអ្នកចាក់ភ្លេង ជា អ្នកបំពេញបំណង ជាអ្នកធ្វើអោយសប្បាយចិត្ត ជាចុងភៅ ជាអ្នកដឹងគ្រប់រឿងទាំងល្អ និងអាក្រក់ ជាអ្នកឃើញស្នាមញញឹម និងទឹកភ្នែក ជាអ្នកផ្តល់យោបល់ ជាអ្នកស្តាប់ឃ្មុំ (រអ៊ូ ) ជាអ្នកទទួលខុសត្រូវ ជាអ្នកមើលថែទាំ» ។

លោកបញ្ជាក់បន្ថែមថា «ចម្លើយ គឺព្រួយបារម្ភ មិនចង់អោយនាងពិបាកហត់នឿយគិតច្រើនខាតពេលវេលាក្តៅស្អុះស្អាប់ មិនសប្បាយចិត្ត អ្វីដែលអាចធ្វើបាន ខ្ញុំនឹងធ្វើទោះការធ្វើនោះត្រូវចិត្តខ្លះ មិនត្រូវចិត្តខ្លះ អន់ចិត្តខ្លះ ខឹងខ្លះ ពិបាកចិត្តខ្លះ មិនសមបំណងខ្លះ យំខ្លះក៏ដោយ។ តែអ្វីៗ សុទ្ធតែជារឿងល្អដែលមិនបានក្បត់មិនកុហក មិនលាក់លៀមធ្វើចេញដោយ ភាពស្មោះត្រង់»។

ជាការកត់សម្គាល់ទោះបីតារាស្រីកញ្ញា អ៊ីវ៉ា បានឆ្លើយបដិសេធន៍រឿងមានស្នេហាក្តី តែថ្មីៗនេះស្រាប់តែនាងបង្ហើបពីតម្រុយនៃការជ្រើសរើសបុរសដែលនាងគួរស្រលាញ់ហើយយកធ្វើជាគូរអនាគត់។ ទន្ទឹមគ្នានឹងរឿងនេះដែរមុននេះក៏មានព័ត៌មានលេចឮថាតារាស្រីកញ្ញា អ៊ីវ៉ា កំពុងមានទំនាក់ទំនងស្នេហាជាមួយម្ចាស់ក្លឹបបាល់ទាត់មួយស្ថិតនៅទឹកដីខេត្តសៀមរាប៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


