ជីវិតកម្សាន្ដ
ស្លុតចិត្ត! អ៊ីវ៉ា អំពាវនាវឲ្យប្រុងប្រយ័ត្ន ក្រោយឃើញវីដេអូក្មេងប្រុសម្នាក់ត្រូវឆ្កែខាំរបួសធ្ងន់
តារាចម្រៀងស្រីរូបស្រស់កញ្ញា ឃីន ស្រីនាថ ហៅអ៉ីវ៉ា បានសម្តែងក្តីរន្ធត់ចិត្តជាខ្លាំងបន្ទាប់ពីឃើញវីដេអូដែលក្មេងប្រុសតូចម្នាក់ត្រូវបានសត្វចិញ្ចឹមនៅក្នុងផ្ទះ(ឆ្កែ)ខាំក្រវីបណ្តាលឲ្យរងរបួសធ្ងន់នៅត្រង់ផ្នែកក្បាល។

វីដេអូបង្ហាញពីសកម្មភាពរបស់ក្មេងប្រុសដែលត្រូវបានសត្វឆ្កែខាំនោះកំពុងត្រូវតែបានចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុកជាមួយការសម្តែងក្តីអាណិតអាសូរ និងក្តីរន្ធត់បំផុតសម្រាប់មហាជនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។ តាមរយៈវីដេអូបានឲ្យឃើញថា ក្មេងប្រុសរងគ្រោះដំបូងឡើយបានដើរទៅជិតប្រឡែងលេងជាមួយសត្វឆ្កែក្រោយមកស្រាប់តែសត្វឆ្កែបានហក់មកកន្ទ្រោបខាំតែម្តង។
យ៉ាងណាមិញ បន្ទាប់ពីឃើញវីដេអូដ៏រន្ធត់នេះតារាចម្រៀល្បីឈ្មោះកញ្ញា អ៉ីវ៉ា បានចេញមកអំពាវនាវឲ្យប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វប្រភេទនេះដោយហេតុថាសត្វនេះវាមិនស្គាល់ម្ចាស់នោះទេ។ អ៉ីវ៉ា បានលើកឡើងថា “នេះជារឿងដែលប្រុងប្រយ័ត្នបំផុតបើសម្រាប់ខ្ញុំឆ្កែខាំជើងឡើង ៤ ដងអ៊ីចឹងហើយពេលឃើញឆ្កែគឺខ្លាចណាស់”។

ជាមួយគ្នានេះក៏មានការលើកឡើងដែរថា «ឆ្កែគឺជាសត្វ កុំចាត់ទុកវាឆ្លាតដូចមនុស្សអី្វសូម្បីតែមនុស្សគឺ ខ្លះនិយាយមិនស្តាប់គ្នាអប់រំមិនបានផងចុះទំរាំវាជាសត្វ? ហើយជាមួយកូនក្មេងនេះ ឆ្កែងាយនឹងខាំណាស់ដោយសារក្មេងតូចៗឆ្កែមិនខ្លាចទេសូមសម្តែងការសោកស្តាយចំពោះករណីនេះ ពីព្រោះវាធ្ងន់ណាស់ហើយជាពិសេសភ្នែករបស់ក្មេងអាចមានបញ្ហាទៅអនាគតទៀត»។

ចំណែកនៅលើគណនីហ្វេសប៊ុកមានឈ្មោះ នីតា បញ្ញា ដែលត្រូវម្តាយមីងក្មេងប្រុសរងគ្រោះបានបញ្ជាក់ថា «សូមអគុណយាយតាអ៊ុំពូមីងបងប្អូនញាតិមិត្តទាំង អស់គ្នាដែលឆាតសួរសុខទុក្ខ និងខំមិនសួរខ្ញុំមិនបានឆ្លើយអស់ឥឡូវនេះក្មួយនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ ពេទ្យនៅតាមដានបន្តព្រោះត្រូវក្បាលធ្ងន់ធ្ងររយះក្បាលជ្រៅដល់លលាក្បាលជាច្រើនកន្លែង និងនៅលើត្របកភ្នែកផងដែរឥឡូវពេទ្យនៅបន្តការតាមដានទៀតសិន សូមអរគុណទាំងអស់គ្នាដែលបានសួរសុខទុក្ខក្មួយខ្ញុំសូមអរគុណមន្ទីរពេទ្យគន្ធបុប្ផាដែលបានមើលថែ និងព្យាបាលក្មួយ»៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


