ជីវិតកម្សាន្ដ
អ៊ីវ៉ា បំផុសចូលរួមយុទ្ធនាការមូលនិធិ ១ ម៉ឺនរៀល ដើម្បីកុមារកម្ពុជា
តារាចម្រៀងស្រីរូបស្រស់កញ្ញា ឃីន ស្រីនាថ ហៅ អ៊ីវ៉ា បានចេញមកបំផុសមហាជន និងអ្នកគាំទ្រក្នុងសកម្មភាពមនុស្សធម៌ចូលរួមយុទ្ធនាការមូនិធិ ១ម៉ឺនរៀលដើម្បីជួយដល់កុមារកម្ពុជា។ នាងក៏ចាត់ទុកថា ការជួយចែករំលែករបស់ទាំងអស់គ្នាគឺដើម្បីកុមារកម្ពុជា។

ជាមួយគ្នានៃការអំពាវនាវនេះតារាចម្រៀងមានដើមកំណើតមកពីដឹកដីខេត្តកំពង់ស្ពឺ កញ្ញា អ៊ីវ៉ា បានបញ្ជាក់ថា សម្រាប់នាងបានចូលរួមបរិច្ចាគរួចរាល់ហើយមិនតែប៉ុណ្ណោះ នាងក៏បានបរិ ឮច្ចាគថវិការផ្ទាល់ខ្លួនមួយចំនួនទៀងផងដែរដើម្បីជួស(ចេញជំនួស)ក្រុមការងារជិត ៤០នាក់។
តារាចម្រៀង អ៊ីវ៉ា បានបញ្ជាក់ឲ្យដឹងបន្ថែមថា “តោះចូលរួមយុទ្ធនាការមូនិធិ ១ម៉ឺនរៀល ១ម៉ឺននាក់ដើម្បីកុមារកម្ពុជា ហើយនាងខ្ញុំសូមចូលរួម ១ម៉ឺនរៀល និងចូលរមជួសក្រុមការងារបុគ្គលិកនាងខ្ញុំចំនួន ៣៩នាក់ផងដែរ“។

ទង្វើរនេះត្រូវបានទស្សនិកជន និងអ្នកប្រើប្រា ឮស់បណ្តាញសង្គមហ្វេសប៊ុកចាត់ទុកថា ជាសកម្មភាពមនុស្សធម៌ដ៏គំរូល្អមួយក្នុងការងារចូលរួមចំណែកជួយដល់សង្គមពិសេសគឺកុមារកម្ពុជា។

តាមរយៈនេះ អ៊ីវ៉ាក៏ត្រូវបានអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានដាក់ក្តីរំពឹងថា នាងនឹងបន្តធ្វើសកម្មភាពមនុស្សធម៌នេះបន្ថែមទៀតដើម្បីក្លាយជាតារាគំរូល្អដល់តារាប្រុស-ស្រី ដទៃទៀតដែលគួតែឆ្លៀតឱកាស ឬពេលវេលាផ្ទាល់ខ្លួនរួមចំណែកការងារសង្គមតាមរយៈការចូលរួមយុទ្ធនាការមូនិធិ ១ម៉ឺន រៀលដើម្បីកុមារកម្ពុជា៕
អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម៥ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


