Connect with us

ជីវិតកម្សាន្ដ

អ៊ីវ៉ា រំជួលចិត្ត ឃើញ Fan ច្រើនកុះកររង់ចាំស្វាគមន៍ពេលច្រៀងតាមខេត្ត

បានផុស

នៅ

តារា​ចម្រៀង​កញ្ញា​ ឃីន ស្រីនាថ ហៅ អ៉ីវ៉ា បាន​បង្ហាញ​អារម្មណ៍​រំភើប​ចិត្ត​ខ្លាំង​ខណៈ​ការ​ចេញ​ច្រៀង​តាម​បណ្តា​ខេត្ត​នានា​ឃើញ​ការ​គាំទ្រ​ច្រើន​ពី​បណ្ដា​មហាជន​ពិសេស Fan របស់​នាង​តែ​ម្តង។

ជា​ការ​ពិត​ចំពោះ​ការ​រក្សា​បាន​​ប្រជាប្រិយភាព និង​ការ​គាំទ្រ​នេះ​ក៏ព្រោះ​តែ​ស្រីស្រស់ អ៉ីវ៉ា គឺ​ជា​ចម្រៀង​ខ្មែរ​មួយរូបដែ​ល​មាន​សមត្ថភាព​ចម្រៀង​បាន​ល្អ បូករួម​នឹង​ទេពកោសល្យ​សិល្ប:​ខ្ពស់​ផងដែរ។ គេ​កត់​សម្គាល់​ថា បើ​ទោះ​បី​ជា​មាន​វ័យ​ច្រើន​បន្តិច​ក្តី​តែ​សម្រស់ អ៉ីវ៉ា នៅ​តែរក្សា​បាន​​ភាពស្រស់ស្អាត និង​ទាក់ទាញ​ខ្លាំង​សម្រាប់​ក្រសែ​ភ្នែក​អ្នក​គាំទ្រ។

រឿង​ដែល​មហាជន​ចាប់​អារម្មណ៍​ទៀត​នោះ ស្រាប់​តែ​តារា​ចម្រៀង​កញ្ញា អ៉ីវ៉ា ថ្មីៗនេះ​បាន​បញ្ចេញ​មោទនភាព​ដោយ​ភាព​សប្បាយ​រីករាយ ខណៈ​ការចេញច្រៀង​តាម​ខេត្តនានា​ទទួល​បានការគាំទ្រ និង​ស្វាគមន៍​យ៉ាង​​កក់ក្ដៅ​ពី​ទស្សនិកជន។ ក្នុង​នោះ​មិនត្រឹមតែ​អ្នកគាំទ្រ​ជា​យុវវ័យ​ទេ​ដែល​មក​គាំទ្រ​តារា​ស្រី អ៉ីវ៉ា សូម្បី​តែ​អ្នក​ដែល​មាន​កូន​ហើយ​ក៏​ស្កាត់​​មក​ស្វាគមន៍​នាង​ផងដែរ។

កញ្ញា អ៉ីវ៉ា បាន​រៀបរាប់ដោយរំជើបរំជួលថា “ឃើញ​វត្តមាន​បងប្អូន​ច្រើន​កុះករ​បែប​នេះ ទោះ​ច្រៀង ២០បទ​ក៏​អត់​ហត់​ដែរ ខាន​ជួប​គ្នាយូរ​ហើយ​តែបងប្អូន​ខាង​អន្លង់វែង​នៅ​តែច​ងចាំ ​អ៉ីវ៉ា រហូត អរគុណ​សម្រាប់​ការ​ស្រលាញ់ គាំទ្រ ជួប​គ្នា​ឱកាស​ក្រោយទៀតណា»។ អ៉ីវ៉ា បាន​លើក​ឡើង​ទៀត​ថា” Fan អ៉ីវ៉ា តាំងពី​មិនទាន់​បានប្តី​រហូត​ដល់​ឥឡូវកូន ២ហើយ អរគុណ​ទឹកចិត្ត​ស្រលាញ់មិនប្រែប្រួលរបស់​អូន​ណា“៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម