សុខភាព
១ ថ្ងៃ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងជ័យវរ្ម័នទី ៧ សៀមរាប ពិនិត្យព្យាបាលជំងឺកុមារជិត ១,៦០០ នាក់
នៅចំថ្ងៃឈប់សម្រាកក្រោយបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នាថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងជ័យវរ្ម័នទី ៧ ខេត្តសៀមរាប បានពិនិត្យព្យាបាលជំងឺកុមារចំនួន ១,៥៧៥ នាក់ ក្នុងនោះ កុមារកើតជំងឺធ្ងន់ធ្ងរ ៤៨៥ នាក់ ជាករណីថ្មី (newly admitted patients)។

តាមរយៈផេកហ្វេសប៊ុក Dr.beat Richner បង្ហោះនៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣ នេះ បានឲ្យដឹងថា កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣ ម្សិលមិញ ចំថ្ងៃឈប់សម្រាកក្រោយបោះឆ្នោតសភាជាតិ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងជ័យវរ្ម័នទី ៧ ខេត្តសៀមរាប មានកុមារច្រើនជាអតិបរមា ចំនួន ១,៥៧៥ នាក់ ត្រូវបានពិនិត្យព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ។ ចំណែកឯ កុមារដែលមានជំងឺធ្ងន់ធ្ងរចំនួន ៤៨៥ នាក់ ជាករណីថ្មី (newly admitted patients) ត្រូវបានដាក់ឲ្យចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

ជាមួយគ្នានេះ កុមារចំនួន ២,១២៩ នាក់ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ (inpatients) និងកុមារ ៤៥០ នាក់ ទៀត កំពុងត្រូវបានសង្គ្រោះព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ មានការវះកាត់សង្គ្រោះបន្ទាន់ ចំនួន ១៣ នាក់ ដោយក្នុងនោះ ស្ត្រីសម្រាលកូន មាន ៤៥ នាក់ កាលពីថ្ងៃទី ២៤ កក្កដា។ ចំពោះការព្យាបាលទាំងអស់ គឺ ឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង។

មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងជ័យវរ្ម័នទី ៧ ខេត្តសៀមរាប បានអរគុណទៅដល់បុគ្គលិកយាមប្រចាំការថ្ងៃឈប់សម្រាក ចំនួន ១ ភាគ ៤ នៃបុគ្គលិកទាំងអស់ ដែលខិតខំបំពេញការងារយ៉ាងនឿយហត់ ប្រកបដោយវិជ្ជាជីវៈ។

ជាចុងក្រោយ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងជ័យវរ្ម័នទី ៧ ខេត្តសៀមរាប ក៏បានអរគុណដល់មូលនិធិគន្ធបុប្ផាស្វីស (KFS) និងមូលនិធិគន្ធបុប្ផាកម្ពុជា (CKF) ព្រមទាំងសប្បុរសជនគ្រប់ៗរូប ដែលតែងតែឧបត្ថម្ភគាំទ្រដំណើរការ នៃមន្ទីរពេទ្យគន្ធបុប្ផា៕
អត្ថបទ ៖ ពិសី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


