ព័ត៌មានជាតិ
ជិត ២ ថ្ងៃ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងជ័យវរ្ម័នទី ៧ ខេត្តសៀមរាប ពិនិត្យព្យាបាលជំងឺកុមារ ជិត ៤ ពាន់នាក់
មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងជ័យវរ្ម័នទី ៧ ខេត្តសៀមរាប បានពិនិត្យព្យាបាលជំងឺដល់កុមារចំនួន ៣៨០៤ នាក់ ក្នុងនោះ កុមារមានជំងឺធ្ងន់ធ្ងរមានចំនួន ៥៤៥ នាក់ ជាករណីថ្មី (newly admitted patients) កាលពីថ្ងៃទី ១៧ ឈានចូលព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣។

តាមរយៈផេកហ្វេសប៊ុក Dr.beat Richner ដែលបានបង្ហោះនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣ នេះ បានបញ្ជាក់ថា នៅថ្ងៃទី ១៧ ឆ្លងចូលព្រឹកព្រលឹមថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងជ័យវរ្ម័នទី ៧ ក្នុងខេត្តសៀមរាប កុមារច្រើនជាអតិបរមា ចំនួន ៣៨០៤ នាក់ ត្រូវបានពិនិត្យព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ។ ចំណែកកុមារមានជំងឺធ្ងន់ធ្ងរចំនួន ៥៤៥ នាក់ ជាករណីថ្មី (newly admitted patients) ត្រូវបានដាក់ឲ្យចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

ដោយឡែកចំពោះកុមារចំនួន ២ ៣៦៥ នាក់ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ (inpatients) និងកុមារ ៣៤៤ នាក់ទៀត កំពុងត្រូវបានសង្គ្រោះព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់ មានការវះកាត់ ៧៣ នាក់ ដោយក្នុងនោះ ស្ត្រីមានផ្ទៃពោះ ៤៨៨ នាក់ បានពិនិត្យផ្ទៃពោះ និងសម្រាលកូន ៤៨ នាក់ កាលពីថ្ងៃទី ១៧ ខែកក្កដា។ រាល់ការព្យាបាលទាំងអស់ គឺ ឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង។

ជាមួយគ្នានេះ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងជ័យវរ្ម័នទី ៧ ខេត្តសៀមរាប ក៏បានអរគុណដល់បុគ្គលិកកម្ពុជា ទាំង ២ ៥០០ នាក់ ដែលខិតខំបំពេញការងារយ៉ាងនឿយហត់ ទាំងយប់ថ្ងៃ ប្រកបដោយវិជ្ជាជីវៈ ជាពិសេសអរគុណមូលនិធិគន្ធបុប្ផាស្វីស (KFS) និងមូលនិធិគន្ធបុប្ផាកម្ពុជា (CKF) ព្រមទាំងសប្បុរសជនគ្រប់ៗរូប ដែលបាននិងតែងតែឧបត្ថម្ភគាំទ្រដល់ដំណើរការ នៃមន្ទីរពេទ្យគន្ធបុប្ផា៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


