Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​ នឹងផ្ដល់វ៉ាក់សាំងការពារជំងឺប៉េស្តជ្រូកអាហ្វ្រិក ២ លានដូសទៅ ហ្វីលីពីន

បានផុស

នៅ

វៀតណាមនឹងនាំចេញវ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្រ្វិកចំនួន ២ លានដូសទៅកាន់ប្រទេសហ្វីលីពីននៅខែតុលា បន្ទាប់ពីវៀតណាមបានអនុម័តការប្រើប្រាស់វ៉ាក់សាំងក្នុងស្រុកជាលើកដំបូងសម្រាប់ប្រឆាំងនឹងជំងឺនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលវៀតណាមបញ្ជាក់ថា វ៉ាក់សាំងដែលនឹងដឹកជញ្ជូនទៅកាន់ប្រទេសហ្វីលីពីន គឺជាប្រភេទវ៉ាក់សាំងដែលផលិតឡើងដោយក្រមហ៊ុន AVAC Vietnam JSC  ហើយក្រុមហ៊ុនក៏បានដឹកជញ្ជូន ៣ សែនដូសទៅហ្វីលីពីនរួចហើយផងដែរ ចាប់តាំងពីការអនុម័តឲ្យប្រើប្រាស់ផ្លូវការ ។

ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ជំងឺប៉េស្តជ្រូកអាហ្រ្វិកបានបង្អាក់ដល់ទីផ្សារសាច់ជ្រូកពិភពលោកក្នុងតម្លៃរហូតដល់ ២៥០ ពាន់លានដុល្លារ ខណការផ្ទុះឡើងដ៏អាក្រក់បំផុតក្នុងឆ្នាំ ២០១៨ ដល់ ២០១៩ មានជ្រូកប្រហែលពាក់កណ្តាលនៃចំនួនជ្រូកសរុបនៅក្នុងប្រទេសចិន ដែលជាអ្នកផ្គត់ផ្គង់ធំបំផុតរបស់ពិភពលោក បានងាប់ និងបណ្ដាលឲ្យមានការខាតបង់ជាង ១០០ ពាន់លានដុល្លារ ។

គួរបញ្ជាក់ថា​ កាលពីចុងខែ​មុន វៀតណាមបានអនុម័តច្បាប់ពាណិជ្ជកម្មវ៉ាក់សាំងដល់ក្រុមហ៊ុន NAVET-ASFVAC និង AVAC ASF LIVE បន្ទាប់ពីវ៉ាក់សាំងជាង ៦៥០,០០០ ដូស ត្រូវបានធ្វើតេស្តលើជ្រូកក្នុងខេត្តចំនួន ៤០ ទូទាំងប្រទេស ហើយវាបង្ហាញអត្រាប្រសិទ្ធភាពការពារប្រឆាំងជំងឺប៉េស្តជ្រូកអាហ្វ្រិករហូតដល់ ៩៥ ភាគរយ ៕

ប្រែសម្រួល ៖​ នាង រតនៈ

ប្រភព ៖ VN Express

ចុចអាន ៖ ថៃ និង វៀតណាម នាំគ្នាសម្រុកប្រមូលទិញស្រូវពីប្រជាកសិករ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

អ៊ីស្រាអែល​ស្នើ​បទ​ឈប់​បាញ់​​ហ្គាហ្សា​៦០​ថ្ងៃ ជា​ថ្នូរ​នឹង​ការ​ដោះលែង​ចំណាប់ខ្មាំង​ពាក់កណ្តាល

កីឡា៧ នាទីutes មុន

គរុសិស្ស​​ ១៨​រូប​ត្រៀម​ប្រឡង​ឡើង​ខ្សែក្រវាត់​ខ្មៅកីឡាតេក្វាន់ដូ​ WT​ និង​​បង្ហាត់​ពិសេស​ពី​គ្រូ​ជម្រើស​ជាតិ​

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ត្រី Oarfish បង្ហាញវត្តមាននៅវៀតណាម តើជាប្រផ្នូលអាក្រក់ឬយ៉ាងណា?

នីកូ
ជីវិតកម្សាន្ដ៨ នាទីutes មុន

នីកូ ស្រាយចម្ងល់អ្នករិះគន់ការបង្ហាញសមត្ថភាពវគ្គច្រៀង របស់បេក្ខភាពក្នុងកម្មវិធី ROAD 2 THE STAR

ព័ត៌មានជាតិ១០ នាទីutes មុន

គយ អនុញ្ញាតឱ្យជំពាក់ការបំពេញបែបបទ​យ៉ាងយូរ ៣០ ថ្ងៃ ក្រោយទទួលទំនិញ

Sokha Hotels

ព័ត៌មានពេញនិយម