ព័ត៌មានជាតិ
មុខងារត្រួតពិនិត្យគុណភាពផ្លូវថ្នល់ នឹងត្រូវអនុវត្តប្រើប្រាស់សាកល្បងរយ:ពេល៦ខែ
មុខងារត្រួតពិនិត្យគុណភាពផ្លូវថ្នល់ (ROAD CARE Supervision) នឹងត្រូវអនុវត្តប្រើប្រាស់សាកល្បង រយ:ពេល ៦ខែ ចាប់ពីខែសីហានេះតទៅ ដើម្បីជួយពង្រឹងបន្ថែមលើយន្តការដែលមានស្រាប់ និងធានាដល់គ្រប់គ្រងការអនុវវត្តការត្រួតពិនិត្យគុណភាពបច្ចេកទេសជួសជុល ថែទាំ សាងសង់ផ្លូវថ្នល់ ឲ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល។ នេះបើតាមការឲ្យដឹងរបស់ ក្រសួងសារធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ។

ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណ: ក្នុងនាមគណ:កម្មការគ្រប់គ្រងការអនុវត្តកម្មវិធីថែទាំផ្លូវថ្នល់ បានរៀបចំវគ្គបណ្តុះបណ្តាលអំពីការប្រើប្រាស់មុខងារត្រួតពិនិត្យផ្លូវថ្នល់(ROAD CARE Supervision) ជូនដល់មន្ត្រីជំនាញបច្ចេកទេសផ្លូវថ្នល់ នៃអគ្គនាយកដ្ឋានបច្ចេកទេស និងអគ្គនាយកដ្ឋានសារធារណការ។ គោលបំណង នៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីបង្ហាញអំពីរបៀបប្រើប្រាស់មុខងារ មុនពេលចាប់ផ្តើមអនុវត្តប្រើប្រាស់សាកល្បងក្នុងរយៈពេល៦ខែ លើគម្រោងជួសជុល-សាងសង់ជាក់ស្ដែង ដែលស្ថិតក្រោមក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព មុនពេលឈានដល់ការដាក់អោយប្រើប្រាស់ជាផ្លូវការ។

មុខងារត្រួតពិនិត្យគុណភាពផ្លូវថ្នល់ (ROAD CARE Supervision) គឺជាមុខងារបន្ថែមថ្មី ក្នុងកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដែលអាចឱ្យថ្នាក់ដឹកនាំមានភាពងាយស្រួលក្នុងការតាមដានការងារគ្រប់គ្រងគុណភាពផ្លូវពីចម្ងាយ ព្រមទាំអាចរក្សាបាននូវកំណត់ត្រាផ្លូវថ្នល់ ប្រវត្តិខ្សែផ្លូវ របាយការណ៍ត្រួតពិនិត្យគុណភាពផ្លូវថ្នល់ និងវឌ្ឍនភាពការងារគម្រោង ជាទិន្នន័យបែបឌីជីថល។

ការរៀបចំមុខងារត្រួតពិនិត្យគុណភាពផ្លូវថ្នល់ (ROAD CARE Supervision) នេះឱ្យចេញជារូបរាង សម្រាប់បម្រើក្នុងវិស័យការងារសាធារណការ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកិច្ចសហការរបស់អគ្គនាយកដ្ឋានទាំង៣ គឺអគ្គនាយកដ្ឋានបច្ចេកទេស អគ្គនាយកដ្ឋានសាធារណការ និងអគ្គនាយដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ព្រមទាំងជាសមាជិក នៃគណៈកម្មការគ្រប់គ្រងការអនុវត្តកម្មវិធីថែទាំផ្លូវថ្នល់ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


