Connect with us

ព័ត៌មានជាតិ

ចាប់ពីថ្ងៃ ១ ខែ​កក្កដា ចរាចរណ៍​តាម​ផ្លូវ​ជាតិ​លេខ ១ និង​មហាវិថី​ ស៊ី ជីនពីង ក្បែរ​ការដ្ឋាន​ស្ពាន​ដី​ឥដ្ឋ​ បិទ​បណ្តោះអាសន្ន​​

បានផុស

នៅ

ក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ចេញ​សេចក្តី​ជូនដំណឹងស្តីពីការបិទ​ចរាចរណ៍​យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្នលើផ្លូវជាតិលេខ ១ មហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) និងផ្លូវរណប ប៉ះពាល់ដោយសារគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)។

ក្នុង​សេចក្តី​ប្រកាស​ជូន​ដំណឹង​របស់​ក្រសួងសាធារណការ និងដឹកជញ្ជូន​បាន​បញ្ជាក់ថា ក្នុងអំឡុង​ពេលអនុវត្តគម្រោងសាងសង់ស្ពានឆ្លងកាត់ ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) កំណាត់ផ្លូវជាតិលេខ១ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ២៤+៦០០ និងមហាវិថី ស៊ី ជីនពីង ត្រង់ចំណុចគីឡូម៉ែត្រលេខ ២+៨០០ រួមទាំង​ផ្លូវ​រណប​មួយចំនួនក្បែរការដ្ឋាន មានទីតាំងឃុំដីឥដ្ឋ ស្រុកកៀន ស្វាយខេត្តកណ្តាល នឹងត្រូវបិទជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៧ ព្រឹកតទៅ រហូត​ដល់​ការដ្ឋាន​គម្រោងត្រូវបានបញ្ចប់​។

ដើម្បីឱ្យការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងគម្រោងសាងសង់ស្ពានប្រព្រឹត្តទៅដោយរលូន ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយក្រុមហ៊ុនសាងសង់រៀបចំបង្វែរ​ទិស​ចរាចរណ៍​ជាបណ្តោះ​​អាសន្នចេញពីទីតាំង​ការដ្ឋាន​ស្ពាន ​ធ្វើ​យ៉ាងណា​កុំ​ឲ្យប៉ះពាល់អាច​ឲ្យ​គម្រោង​​ដំណើរការ​ស្ថាបនា​សម្រេច​តាមផែនការ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម