សន្តិសុខសង្គម
ប្រើប្រាស់ថ្នាំញៀនក្រពុលមុខ យកកាំបិតដេញចាក់អ្នកសារព័ត៌មាន
អ្នកសារព័ត៌មានម្នាក់ត្រូវបានជនដៃដល់ដែលគេសង្ស័យថា កំពុងបែកថ្នាំញៀនក្រពុលមុខដេញចាក់នឹងកូនកាំបិតរត់សឹងមិនទាន់។

ហេតុការណ៍នេះកើតឡើងនៅល្ងាចទី១០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៦និង៥៥នាទី នៅភូមិតាខុន ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ កាន់ ភារៈ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិតាខុម ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ មុខរបរមិនពិតប្រាកដ ដោយបានធ្វើសកម្មភាពយកកូនកាំបិតចិតបន្លែមុខពីរ ដងដែកប្រវែង២០ស.ម ដេញចាក់ទៅលើជនរងគ្រោះឈ្មោះ គា លីដា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរអ្នក សារព័ត៌មាន រស់នៅភូមិឃុំជាមួយគ្នា ខណៈដែលជនរងគ្រោះ កំពុងមើលជាងធ្វើរបងផ្ទះរបស់ខ្លួន តែមិនបណ្តាលឲ្យរងរបួសនោះទេ។ ចំពោះមូលហេតុ គឺជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ។

ក្រោយកើតហេតុ និងដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីសំណាក់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃល្វា បានចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យខាងលើយកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
អត្ថបទ៖ វីរៈ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវពីព្រលានថ្មីមកក្រុងសៀមរាប ស្ថិតក្នុងដំណាក់កាលសិក្សាបឋម មុនឈានបើកការដ្ឋានសាងសង់


