ព័ត៌មានជាតិ
ប្រកាសផ្លាស់ប្តូរប្រធានមន្ទីរដែនដីថ្មីខេត្តក្រចេះ
កាលពីម្សិលមិញនេះ ខេត្តក្រចេះមានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តក្រចេះថ្មីជំនួសលោក កៅ ម៉ាឌីឡែន ដែលត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានស្រាវជ្រាវនិងអភិវឌ្ឍនៃមន្ទីរពិសោធន៍ជាតិសំណង់។
លោក ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីបានគូសបញ្ជាក់ថា ការផ្លាស់ប្តូរមន្ត្រីជារឿងធម្មតាទៅតាមការចាត់តាំងរបស់ក្រសួងក៏ដូចជាស្ថាប័ននីមួយៗ។
ថ្លែងក្នុងឱកាសនោះ លោក ឆាន់ សាផាន បានវាយតម្លៃនិងកោតសរសើរចំពោះលោក កៅ ម៉ាឌីឡែន ប្រធានមន្ទីរចាស់ដែលបានបំពេញតួនាទីភារកិច្ចនិងដឹកនាំមន្រ្តីក្រោមឱវាទក្នុងវិស័យដីធ្លីប្រកបដោយប្រសិទ្ធភាព និងស្មារតីទំនួលខុសត្រូវខ្ពស់។

លោក កៅ ម៉ាឌីឡែន អតីតប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តក្រចេះ
លោក កៅ ម៉ាឌីឡែន បានរំលេចពីការងាររៀបចំដែនដីនិងនគរូបនីយកម្ម ដោយកន្លងទៅមន្ទីរបានបញ្ចប់ការធ្វើសេចក្ដីពង្រាងចុងក្រោយផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដីខេត្តក្រចេះសម្រាប់ចក្ខុវិស័យឆ្នាំ២០៤០។ បានអនុម័តប្លង់គោលទីប្រជុំជននៃស្រុកអូរគ្រៀងសែនជ័យ សម្រាប់ចក្ខុវិស័យឆ្នាំ២០៤០ និងបានពិនិត្យស្នើសុំកែតម្រូវប្លង់គោលក្រុងក្រចេះ សម្រាប់ចក្ខុវិស័យឆ្នាំ២០៤០។
ដោយឡែកការងារចុះបញ្ជីដីធ្លីជាប្រព័ន្ធ មន្ទីរបានចុះវាស់វែងនិងបិទផ្សាយបានចំនួន ៤ ៤២៧ ក្បាលដី ក្នុងនោះចែកប័ណ្ណបានចំនួន ១ ០៤៩ បណ្ណ។

លោក អ៊ូ សុបុណ្ណកា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីថ្មីខេត្តក្រចេះ
លោក អ៊ូ សុបុណ្ណកា ក្រោយទទួលបានការតែងតាំងជាប្រធានមន្ទីររៀបចំដែនដីថ្មីខេត្តក្រចេះ បានប្រកាសប្តេជ្ញាចិត្តក្នុងបំពេញតួនាទីភារកិច្ចប្រកបដោយមនសិកាវិជ្ជាជីវៈ និងការទទួលខុសត្រូវ និងបន្តខិតខំកៀរគរចំណូលឲ្យបានតាមផែនការ។
លោកអះអាងថានឹងបន្តអនុវត្តនិងដឹកនាំការងារជំនាញទាំងលើការងារចុះបញ្ជីដីធ្លី ការកសាងផែនការប្រើប្រាស់ដីធ្លី ជាពិសេសការងារសម្របសម្រួលនិងដោះស្រាយទំនាស់ដីធ្លី ដើម្បីបម្រើឲ្យឧត្ដមប្រយោជន៍ជាតិនិងប្រជាជន៕
អត្ថបទ៖ លី រតនា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


