កីឡា
អៀម រតនា ធ្លាប់បរាជ័យធ្វើតេស្តនៅសូលទីឡូអង្គរ តែមិនបោះបង់ក្តីស្រមៃ
កីឡាករ អៀម រតនា ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងក្នុងការបង្ហាញខ្លួនឲ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំកំពុងប្រកួតក្នុងពានរង្វាន់ AFF U23 Championship ឆ្នាំ២០២៣ នៅប្រទេសថៃ។

ស្ថិតក្នុងវ័យ២០ឆ្នាំ រតនា ទើបតែត្រូវបានកោះហៅចូលក្រុម U23 ជាលើកដំបូង ប៉ុន្តែរូបគេបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងនៅពេលក្រុមយុវជនកម្ពុជាបានឈ្នះព្រុយណេ ដោយលទ្ធផល ៥-០ កាលពីថ្ងៃទី១៧ ខែសីហា និងត្រូវបានដូរចូលក្នុងវគ្គទី២នៅពេលកម្ពុជាស្មើ១-១ជាមួយមីយ៉ាន់ម៉ាកាលពីថ្ងៃទី១៩ ខែសីហានៃពានរង្វាន់ AFF U23 Championship។
អ្នកគាំទ្របាល់ទាត់កម្ពុជាមួយចំនួនប្រហែលជាចង់ដឹងថាតើ យុវជនរូបនេះមានប្រភពយ៉ាងណា? លេងក្នុងតំណែងខ្សែបម្រើការពារ អៀម រតនា បានផ្តើមលេងបាល់ពីដំបូងនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ។ បន្ទាប់មក រូបគេបានទៅធ្វើតេស្តនៅក្លិប សូលទីឡូអង្គរ ប៉ុន្តែបានបរាជ័យ។

អៀម រតនា បានប្រាប់«កម្ពុជាថ្មី»ថា ៖«ពីដំបូងឡើយ ខ្ញុំមិនដែលគិតថា ខ្ញុំនឹងក្លាយជាកីឡាករអាជីពទេ។ ខ្ញុំគ្រាន់តែលេងបាល់តាមសាលាជាមួយមិត្តភក្តិធម្មតាប៉ុណ្ណោះ។ ឆ្នាំ២០១៩ ខ្ញុំបានទៅធ្វើតេស្តនៅសូលទីឡូអង្គរ តែខ្ញុំអត់ជាប់ទេ តែគ្រូសូលទីឡូអង្គរ ក៏បានឲ្យខ្ញុំចូលរួមហ្វឹកហាត់ជាមួយក្រុមដែរ ព្រោះគាត់ចាប់អារម្មណ៏លើសមត្ថភាពរបស់ខ្ញុំ។ លុះហាត់បានជាងកន្លះឆ្នាំ ទើបសូលទីឡូអង្គរ បានសម្រេចយកខ្ញុំមែនទែនដោយចុះកុងត្រឹមត្រូវ»។
ឆ្នាំ២០២៣ កីឡាករ អៀម រតនា បានផ្លាស់ទៅក្លិប អាយអេសអាយ ដង្គោសែនជ័យ ក្រោយ សូលទីឡូអង្គរ ត្រូវបានរំសាយចោលដោយសារវិបត្តិហិរញ្ញវត្ថុ។ រូបគេក៏បានបង្ហាញខ្លួនឲ្យអាយអេសអាយ ដង្កោសែនជ័យទាំងការប្រកួតមិត្តភាព និងប្រកួតពានរង្វាន់ត្រៀមបើករដូវកាលថ្មីកាលពីដើមឆ្នាំ២០២៣។

នៅពេលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសជ្រើសរើសក្រុមកីឡាករអាយុក្រោម២៣ឆ្នាំត្រៀមទៅប្រកួត AFF U23 Championship នៅប្រទេសថៃ រូបគេត្រូវបានក្រុមការងារអាយអេសអាយ ដង្កោសែនជ័យបានបញ្ជូនឈ្មោះឲ្យចូលរួមធ្វើតេស្ត ហើយទីបំផុត លោក Félix Dalmás គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានជ្រើសរើសយករូបគេក្នុងចំណោមកីឡាករ២៣នាក់ចុងក្រោយ។
អៀម រតនា បានប្រាប់ថា ៖«ខ្ញុំមានអារម្មណ៍រំភើបណាស់ នៅពេលបានជាប់ឈ្នោះក្នុងបញ្ជីកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ។ នេះជាលើកដំបូងរបស់ខ្ញុំដែលបានជាប់ឈ្មោះក្នុងឈុតU23។ ខ្ញុំនឹងខំប្រឹងពង្រឹងសមត្ថភាពបន្ថែមទៀតដើម្បីឲ្យរីកចម្រើន និងអាចមានឱកាសជាប់ក្នុងឈុតធំទៀត»៕


អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


