ជីវិតកម្សាន្ដ
មកស្គាល់ម្ចាស់បណ្តឹងដែលហ៊ានប្តឹងឧកញា អ៊ាន សៀវមុី រហូតឈានទៅដល់មានដីកាបង្គាប់ឲ្យនាំខ្លួន
ឧកញ៉ា អ៊ាន សៀវមុី បានបង្ហាញខ្លួននៅតុលាការសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ម្សិលនេះ និងបានអនុញ្ញាតឱ្យវិលទៅកាន់លំនៅឋានវិញក្រោយចប់ការសាកសួរ។ មហាជនជាច្រើនមិនបានស្គាល់ថា ម្ចាស់បណ្តឹង ដែលហ៊ានប្តឹងឧកញា អ៊ាន សៀវមុី រហូតឈានទៅដល់មានដីកាបង្គាប់ឲ្យនាំខ្លួននោះជានរណាទេ។ ការពិតម្ចាស់បណ្តឹងគឺលោកស្រី ទ្រី ដាណា ដែលជាអ្នកលក់ផលិតផលអនឡាញ។

លោកស្រី ទ្រី ដាណា តាមរយៈបណ្តាញសង្គមហ្វេសបុកបានសរសេរថា “ខ្ញុំសង្ឃឹមលើតុលាការ រកយុត្តិធម៌អោយខ្ញុំ
ព្រោះខ្ញុំមិនចេះជេ តវិញទេខ្ញុំចេះតែរកច្បាប់មកដោះស្រាយ”។

លោកស្រី ចៅក្រម ស៊ លីណា បានធ្វើការសាកសួរលោកស្រីឧកញ៉ា អ៊ាន សៀវម៉ី តាមដីកាសន្និដ្ឋានចោទប្រកាន់របស់តំណាងអយ្យការ។
កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចបានចុះទៅចាប់ខ្លួនឧកញ៉ា អ៊ាន សៀវម៉ី នៅផ្ទះវីឡាមួយកន្លែង ក្នុងបូរីមូនថោន នៅភូមិគោកចំបក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធបណ្ដឹងបរិហាកេរ្ដិ៍។ ការចុះទៅឡោមព័ទ្ធផ្ទះ ដើម្បីអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ។
ប៉ុន្ដែការចាប់ខ្លួនមិនបានសម្រេចឡើយ ដោយឧកញ៉ា អ៊ាន សៀវម៉ី បានគេចចេញពីផ្ទះរបស់ខ្លួន ដូច្នេះបន្ទាប់ពីឡោមព័ទ្ធផ្ទះអស់ជាច្រើនម៉ោង និងរកមិនឃើញឧកញ៉ា អ៊ាន សៀវម៉ី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសម្រេចដកចេញមកវិញ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


