KPT+
កូនស្រីពៅលោក ស្រេតថា កាន់ជំនួញវាល់លាននៅក្នុងដៃ ថែមទាំងមានប្រវត្តិសិក្សាខ្ពស់
ចាប់តាំងពី ព្រះមហាក្សត្រព្រះបាទ Maha Vajiralongkorn តែងតាំងលោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) ជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃជាផ្លូវការ ព័ត៌មានផ្ទាល់ខ្លួនមួយចំនួន និងមនុស្សពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រីរូបនេះ ត្រូវគេតាមដាន និងជីកកកាយ សឹងគ្មានចន្លោះ។

ជាមួយគ្នានោះ សមាជិកគ្រួសាររបស់លោក ស្ត្រេតថា ក៏ត្រូវបានបណ្ដាញអ្នកកាសែតតាមស្វែងរក និងទម្លាយប្រវត្តិខ្លះៗរបស់ពួកគេផងដែរ។ លោក ស្រេតថា ថាវីស៊ីន បានរៀបការជាមួយវេជ្ជបណ្ឌិតថែទាំសម្រស់លោកស្រី Pakpilai Thavisin ដោយទទួលបានចំណងដៃកូនប្រុសពីរនាក់គឺ ណាផាត់ ថាវីស៊ីន (Napat Thavisin) និង វ៉ារ៉ាត់ ថាវីស៊ីន (Warat Thavisin) និងកូនស្រីពៅឈ្មោះ ចាណាន់ដា ថាវីស៊ីន (Chananda Thavisin) ។

ចំពោះកូនស្រីពៅរបស់លោក ស្រេតថា ត្បិតថាមានវ័យក្មេងនៅឡើយ ប៉ុន្តែស្រ្តីរូបនេះគឺជាសេដ្ឋីនីលំដាប់ប្រទេស ព្រោះកាន់កាប់អាជីវកម្មរាប់ពាន់លានបាតនៅក្នុងដៃ ចំណែកឯការសិក្សាក៏មានប្រវត្តិខ្ពស់ថែមទៀត។ បច្ចុប្បន្ន ចាណាន់ដា ថាវីស៊ីន គឺជា CEO និងជានាយិកា Sansiri ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏បំផុតមួយនៅក្នុងប្រទេសថៃ ខណៈតម្លៃភាគហ៊ុនមានតម្លៃដល់ទៅរាប់ពាន់លានបាតឯណោះ។ រីឯការអប់រំវិញ ចាណាន់ដា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកប្រសាទវិទ្យា នៅមហាវិទ្យាល័យ Barnard និងបានបន្តថ្នាក់អនុបណ្ឌិតផ្នែកគ្លីនិកផ្តោតលើគ្រួសារ យុវជន និងកុមារ នៅសាកលវិទ្យាល័យ Columbia សហរដ្ឋអាមេរិក។

ក្រៅពីកាន់ហ៊ុននៅ Sansiri នាងក៏ជាម្ចាស់ជំនួញជាច្រើនផ្សេងទៀតផងដែរ។ អ្នកជំនួញរូបនេះកំពុងកាន់កាប់ក្រុមហ៊ុនលក់ផលិតផលម្ហូបអាហារ និងហាងនំបុ័ង Kin Drink Co, Ltd ក្រុមហ៊ុនអាជីវកម្មផលិត និងចែកចាយអាហារ និងភេសជ្ជៈ Bev Babe Co., Ltd. ក្រុមហ៊ុន Taste Good Co., Ltd. ដែលកំពុងដំណើរការលើអាជីវកម្មសេវាកម្មម្ហូបអាហារនៅក្នុងភោជនីយដ្ឋាន ក្រុមហ៊ុនម៉ូទ័រអគ្គិសនី និងម៉ាស៊ីនភ្លើង Charger Management Co., Ltd. និងក្រុមហ៊ុនអាជីវកម្មផលិត និងបញ្ជូនអគ្គិសនី Iron Energy Corporation Co, Ltd ។

យ៉ាងណាមិញ ទ្រព្យសម្បត្តិសុទ្ធរបស់សេដ្ឋីនីវ័យក្មេងរូបនេះមិនត្រូវបានសារព័ត៌មានណាមួយទម្លាយជាសាធារណៈនោះទេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ នាយករដ្ឋមន្ត្រីថ្មីរបស់ ថៃ មិនធ្លាប់មានប្រវត្តិរៀនខាងយោធា និងកាន់កិច្ចការនយោបាយឡើយ
ចុចអាន៖ ភរិយានាយករដ្ឋមន្ត្រីទី៣០របស់ ថៃ ធ្លាប់កាន់កាប់ជំនួញធំៗក្នុងដៃ រកចំណូលបានក្រាស់ក្រែល
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


