ព័ត៌មានអន្ដរជាតិ
លោក សេតថា ក្លាយជាមេដឹកនាំទី២ មានកម្ពស់ខ្ពស់ជាងគេលើពិភពលោក
នាយករដ្ឋមន្ត្រីថ្មីរបស់ថៃលោក សេតថា ថាវីស៊ីន (Srettha Thavisin) បានបង្កើតកំណត់ត្រាថ្មីមួយ ដោយសារតែកម្ពស់ដ៏ខ្ពស់របស់លោក ថ្វីបើបុរសម្នាក់នេះមិនទាន់បានចាប់ផ្តើមការងារជាមេដឹកនាំរបស់ប្រទេសក៏ដោយ។

លោក សេតថា ថាវីស៊ីន មានកម្ពស់ ១.៩២ សង់ទីម៉ែត្រ លើអ្នកស្នងតំណែងមុនគឺលោក ប្រាយុទ្ធ ចាន់អូចា ដែលមានកម្ពស់១.៧៨ សង់ទីម៉ែត្រ និងជានាយករដ្ឋមន្ត្រីដែលខ្ពស់បំផុតមិនធ្លាប់មានរបស់ប្រទេសថៃផងដែរ។
ទន្ទឹមនោះដែរ បច្ចុប្បន្ននេះបុរសកូន៣និងមានភរិយាជាវេជ្ជបណ្ឌិតរូបនេះ ជាមេដឹកនាំអាស៊ានដែលមានកម្ពស់ខ្ពស់ជាងគេបង្អស់ ក្នុងពេលដែលអតីតមេដឹកនាំសិង្ហបុរី លោក Goh Chok Tong មានកម្ពស់ ១.៩០សង់ទីម៉ែត្រប៉ុណ្ណោះ។
យោងតាមគេហទំព័រ South China Morning Post (SCMP) បានបញ្ជាក់ឲ្យដឹងថា ក្នុងចំណោមមេដឹកនាំពិភពលោក ប្រធានាធិបតីនៃប្រទេសស៊ែប៊ី លោក Aleksandar Vučić មានកំពស់ខ្ពស់ជាងគេលើពិភពលោក ពោលគឺ ១,៩៨ សង់ទីម៉ែត្រឯណោះ។
យ៉ាងណាមិញមកដល់ពេលនេះ លោក សេតថា ថាវីស៊ីន ជាបុរសខ្ពស់ជាងគេទី២ក្នុងចំណោមមេដឹកនាំពិភពលោក ខណៈដែលអតីតប្រធានាធិបតីអាមេរិកលោក Donald Trump និងនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau មានកំពស់ត្រឹមតែ ១,៨៨ សង់ទីម៉ែត្រ។ មេដឹកនាំពិភពលោកទាំងនោះបានត្រូវសារព័ត៌មានធំៗដាក់ចំណងជើងថា ជាមេដឹកនាំពិភពលោកដែលខ្ពស់ជាងគេលំដាប់ទីពីររហូតដល់បច្ចុប្បន្ន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បែកធ្លាយបញ្ជីសមាជិកគណៈរដ្ឋមន្ត្រីថ្មីរបស់ ថៃ ៖ លោក សេតថា អាចកាន់តំណែង ២ ក្នុងពេលតែមួយ
ចុចអាន៖មកដឹងលេខបន្ទប់ដែលលោក ថាក់ស៊ីន កំពុងសម្រាកព្យាបាលនៅពេទ្យប៉ូលិសក្រុងបាងកក
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


