ព័ត៌មានអន្ដរជាតិ
លោកថាក់ស៊ីនឡើងតុលាការជុំវិញសំណុំរឿងប្រមាថព្រះមហាក្សត្រ
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលទើបអបអរសាទរកូនស្រីរបស់ខ្លួនឡើងជានាយករដ្ឋមន្ត្រីប្រទេសថៃ នៅព្រឹកថ្ងៃចន្ទទី១៩ខែសីហានេះ បានធ្វើ់ដំណើរទៅកាន់តុលាការព្រហ្មទណ្ឌដើម្បីផ្ទៀងផ្ទាត់ដោះបន្ទុកចំពោះភស្តុតាងដែលប្រើប្រាស់ក្នុងការចោទប្រកាន់ប្រឆាំងរូបលោក ពីបទប្រមាថព្រះមហាក្សត្រ ក្នុងកិច្ចសម្ភាសន៍មួយដែលលោកបានផ្តល់ដល់អ្នកសារព័តមានកាលឆ្នាំ២០១៥។ យោងតាមការផ្សាយសង្ខេបភ្លាមៗរបស់ Khaosod នៅមុននេះក្នុងពេលដែលលោកថាក់ស៊ីនទៅដល់តុលាការ។

ការដាក់ពាក្យបណ្តឹងនេះកើតចេញក្រោយបទសម្ភាសន៍ដែលលោកបានផ្តល់ឱ្យអ្នកសារព័ត៌មាន Chosun Media ក្នុងទីក្រុងសេអ៊ូលនៃសាធារណៈរដ្ឋកូរ៉េកាលឆ្នាំ២០១៥។ ព្រះរាជអាជ្ញាបានដាក់បណ្តឹងនេះកាលថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២៤ ហើយ ចុងចម្លើយគឺលោកថាក់ស៊ីនត្រូវបានលើកលែងជាបណ្តោះអាសន្ន។ ការដាក់ប្រាក់ធានានៅក្រៅឃុំមានទឹកប្រាក់៥០ម៉ឺនបាត ដោយភ្ជាប់ជាមួយលក្ខខណ្ឌដែលចុងចោទមិនត្រូវបានហាមឃាត់ចាក់ចេញពីប្រទេសល្គិកណាមានការអនុញ្ញាតដោយតុលាការ។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រដែលត្រូវបានផ្តួលរំលំតាមរយៈរដ្ឋប្រហារកាលឆ្នាំ២០០៦ បានរស់នៅនិរទេសនិងចល័តច្រើនប្រទេស ដើម្បីជៀសវាការទទួលទោសទណ្ឌនានាដែលលោកចោទថា មានចរិកនយោបាយ ដែលរៀបចំឡើងដោយរបបយោធា។ ប៉ុន្តែ លោកបានសម្រេចវិលចូលប្រទេសវិញកាលពីថ្ងៃទី២២ខែសីហាឆ្នាំ២០២៣ បន្ទាប់ពីពន្យាពេលវិលប្រទេសវិញជាច្រើនលើកដោយយកមូលហេតុផ្សេងៗ មានមូលហេតុសុខភាពជាដើម។
ការវិលចូលប្រទេសវិញរបស់លោកថាក់ស៊ីន បន្ទាប់ពីនិរទេសខ្លួនអស់របស់ពេលជាង១៥ឆ្នាំ ហើយ វិលមកវិញចំថ្ងៃដែលសភានិងព្រឹទ្ធសភាថៃបោះឆ្នោតគាំទ្រ លោក សេដ្ឋា ថាវីស៊ីន ដែលមានកូតាមកពីគណបក្សភឿថៃដឹកនាំដោយកូនស្រីពៅរបស់លោក គឺ អ្នកស្រី ផែថងថាន ស៊ីណាវ៉ត្រា៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


