កីឡា
លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធថ្មីបញ្ជូនកីឡាករ១២រូបទៅប្រកួតកីឡាបាញ់កាំភ្លើងអន្តរជាតិ
សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាក្រោមការដឹកនាំរបស់លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធថ្មីបានបញ្ជូនកីឡាករ១២រូបទៅចូលរួមប្រកួតព្រឹត្តិការណ៍បាញ់កាំភ្លើងអន្តរជាតិ Bali IPSC OPEN 2023 កម្រិតទី១ នាដើមសប្តាហ៍នេះ នៅប្រទេសឥណ្ឌូណេស៊ី។

លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទទួលបានការគាំទ្រពីសមាជិកប្រតិបត្តិសម្រាប់ការបោះឆ្នោតគាំទ្រធ្វើជាប្រធានសហព័ន្ធថ្មី អាណត្តិ ឆ្នាំ២០២២-២០២៦។
ក្នុងនាមជាប្រធានសហព័ន្ធអាណត្តិថ្មី លោកបានដាក់គោលដៅចម្បងគឺបន្ដពង្រឹងសមត្ថភាពអត្តពលិក និងសាមគ្គីផ្ទៃក្នុងសហព័ន្ធ។ ជាពិសេសយកចិត្តទុកដាក់ក្នុងការជំរុញ និងអភិឌ្ឍធនធានកីឡាករ កីឡាការិនីគ្រប់កម្រិតប្រកបដោយប្រសិទ្ធភាព ធានាបាននូវការរីកចម្រើនឈានឆ្ពោះទៅរកការប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ។

សហព័ន្ធក៏បានបញ្ជូនកីឡាករ១២នាក់ចេញទៅប្រកួតលើឆាកអន្តរជាតិគឺការប្រកួត Bali IPSC OPEN 2023 កម្រិត៣ សម្រាប់ការដកស្រង់បទពិសោធ និងស្វែងរកសមិទ្ធផលថ្មី។
សម្រាប់កីឡាករទាំង១២រូបមាន យោង យួត, កូវ ស្រ៊ុនឆាយ និង លឹម ហ៊ួរនីតា ប្រកួតលើវិញ្ញាសា Open។ កីឡាករ ពៅ តិចឡេង និង ឈុន ដានិត ប្រកួតលើវិញ្ញាសា Production។ កីឡាករ គឹង វណ្ណម៉ា និង អាន កក្កដា ប្រកួតលើវិញ្ញាសា Production Optic។ កីឡាករ ស៊ិន សូផានណាក់, ធ្ធាំ បញ្ញារិទ្ធិ, វង្ស ពង្សសក្ក័ និង កង ភីរក្សរិទ្ធិពល ប្រកួតលើវិញ្ញាសា Standardហើយកីឡាករ ហូ សេងសិទ្ធីស័ក ប្រកួតលើវិញ្ញាសា Standard Junior។

សូមបញ្ជាក់ព្រឹត្តិការណ៍ប្រកួត Bali IPSC OPEN 2023 កម្រិត៣មានកីឡាករ កីឡាការិនីប្រមាណ៣៩០នាក់ មកពី១២ប្រទេសចូលរួមគឺ អូស្រ្តាលី កាណាដា ហុងកុង ឥណ្ឌូនេស៊ី ថៃ កូរ៉េខាត្បូង ហ្វីលីពីន ស្លូវ៉ានៀ អាហ្វ្រីកខាងត្បូង អាមេរិក និងកម្ពុជា៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


