ព័ត៌មានជាតិ
ស្ថានទូតជប៉ុន នឹងប្រគុំតន្ត្រីខេអូស្ត្រា ដើម្បីអបអរខួប៧០ឆ្នាំ នៃមិត្តភាពកម្ពុជា-ជប៉ុន
ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា គ្រោងរៀបចំការប្រគុំតន្ត្រី ខេអូស្ត្រា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២៣នេះ ដើម្បីអបអរខួប៧០ឆ្នាំ នៃមិត្តភាពកម្ពុជា និងជប៉ុន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

ស្ថានទូតជប៉ុន បានរួមសហការជាមួយមជ្ឈមណ្ឌលប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងការិយាល័យទំនាក់ទំនងភ្នំពេញនៃមូលនិធិជប៉ុន នឹងរៀបចំការប្រគុំតន្ត្រី ខេអូស្ត្រាជាច្រើនដង ដោយក្រុម Worldship Orchestra( WSO) ដើម្បីអបអរខួប៧០ឆ្នាំ នៃមិត្តភាពជប៉ុន និងកម្ពុជា។

WSO គឺជាគម្រោងរបស់ NPO Worldship ជាអង្គការមិនរកប្រាក់ចំណេញបង្កើតឡើងនៅទីក្រុងតូក្យូ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៤។ គម្រោងនេះ មានគោលបំណងផ្ដល់ឱ្យកុមារជុំវិញពិភពលោកនូវបទពិសោធន៍វង់តន្ត្រីដំបូង។ បច្ចុប្បន្ន គម្រោងនេះ កំពុងធ្វើការលើសកម្មភាពពីរ គឺកម្មវិធីសម្ដែងនៅក្រៅប្រទេស ដើម្បីផ្ដល់ឱ្យកុមារនៅក្នុងប្រទេសអាស៊ីជាច្រើន ដែលមិនមានឱកាសទទួលបានការអប់រំផ្នែកសិល្បៈ តន្ត្រី ឬទស្សនាការសម្ដែង ឧបករណ៍តន្ត្រីផ្ទាល់ ដើម្បីទទួលបានបទពិសោធន៍ នឹងចាប់អារម្មណ៍លើតន្ត្រី និងសកម្មភាពគាំទ្រវង់តន្រ្តីយុវជនក្រៅប្រទេស។
សម្រាប់ប្រទេសកម្ពុជា នេះ មិនមែនជាលើកទីមួយទេដែលក្រុម WSO នឹងប្រគំតន្ត្រីនៅកម្ពុជា តែលើកនេះ ពិសេសដោយការប្រគំតន្ត្រីនេះ គឺនៅក្នុងឱកាសចូលរួមអបអរសាទរខួបលើកទី៧០នៃមិត្តភាពរវាងកម្ពុជា និងជប៉ុន៕
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


