Connect with us

ព័ត៌មានជាតិ

ស្ថានទូតជប៉ុនរៀបចំពិធីចម្រើនព្រះជន្ម៦៦ព្រះវស្សារបស់ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ

បានផុស

នៅ

ស្ថានទូតជប៉ុនប្រចាំនៅរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំកម្មវិធីអបអរសាទខួបចម្រើនព្រះជន្ម៦៦ព្រះវស្សារបស់ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ។ អញ្ជើញជាអធិបតីក្នុងកម្មវិធីអបអរសាទរនេះ មានវត្តមានលោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីអបអរសាទរពិធីចម្រើនព្រះជន្មរបស់ព្រះករុណាព្រះចៅអធិរាជជប៉ុន ដែលជាពិធីបុណ្យជាតិជប៉ុន ហើយត្រូវបានរៀបចំឡើងនៅស្ថានឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក៏មានវត្តមានចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័នជាតិកម្ពុជា តំណាងការទូត និងអង្គការអន្តរជាតិជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការអបអរសាទរជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន នៅក្នុងឱកាសនៃការចម្រើនព្រះជន្មរបស់ព្រះករុណាព្រះចៅអធិរាជជប៉ុន។ លោក បានបញ្ជាក់ពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏រឹងមាំរវាងកម្ពុជា និងជប៉ុន ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងស៊ីជម្រៅ និងយូរអង្វែងរវាងប្រទេសទាំងពីរ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

លោក ស៊ុន ចាន់ថុល បានគូសរំលេចពីការចូលរួមយ៉ាងសកម្មរបស់ជប៉ុនក្នុងដំណើការអភិវឌ្ឍកម្ពុជា ចាប់តាំងពីអតីតកាល រហូតបន្តមកដល់ពេលបច្ចុប្បន្ន ដែលជប៉ុននៅតែបន្តជួយដល់កម្ពុជាក្នុងវិស័យជាច្រើនសម្រាប់គាំទ្រដល់កំណើនសេដ្ឋកិច្ច និងការវិវត្តសង្គម តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជាស្ពាន ផ្លូវ កំពង់ផែ ការអភិវឌ្ឍធនធានមនុស្ស និងការកែទម្រង់ច្បាប់ ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម