ព័ត៌មានជាតិ
អនុប្រធានព្រឹទ្ធសភាប្រាប់ទូតជប៉ុន ថា គោលនយោបាយអន្តរជាតិកម្ពុជា គឺកសាងមិត្ត មិនបង្កើតសត្រូវ
អនុប្រធានទី២ព្រឹទ្ធសភាកម្ពុជា លោកបណ្ឌិត ធន់ វឌ្ឍនា បានបញ្ជាក់ទៅកាន់ភាគីជប៉ុនពីគោលនយោបាយអន្តរជាតិរបស់កម្ពុជា គឺកសាងមិត្ត មិនបង្កើតសត្រូវ និងឈរលើគោលការណ៍ច្បាប់ និងភាពត្រឹមត្រូវ។

ការគូសបញ្ជាក់របស់អនុប្រធានព្រឹទ្ធសភាកម្ពុជា ធ្វើឡើងក្នុងពេលដែលលោកទទួលជួបពិភាក្សាការងារជាមួយលោក UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា រួមជាមួយលោកសាស្ត្រាចារ្យ Hosoya Yuichi អ្នកជំនាញនយោបាយអន្តរជាតិដ៏ល្បីមកពីសកលវិទ្យាល័យ Keio Tokyo។
ជំនួបនៅវិមានព្រឹទ្ធសភា កាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា លោកបណ្ឌិត ធន់ វឌ្ឍនា លើកឡើងថា គោលនយោបាយអន្តរជាតិរបស់កម្ពុជា គឺកសាងមិត្ត មិនបង្កើតសត្រូវ និងឈរលើគោលការច្បាប់ និងភាពត្រឹមត្រូវ។ តួស្ដែងចំពោះបញ្ហាជម្លោះព្រំដែនជាមួយប្រទេសជិតខាង លោកអនុប្រធានព្រឹទ្ធសភា បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះដំណោះស្រាយការទូតដោយសន្តិវិធី ដោយលោកសង្កត់ធ្ងន់ពីភាពចាំបាច់នៃការគោរពច្បាប់អន្តរជាតិ ពិសេសគឺសេចក្តីប្រកាសរួមស្តីពីសន្តិភាពកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលាកន្លងមក។

ស្របនឹងការលើកឡើងរបស់ភាគីកម្ពុជា លោកសាស្ត្រាចារ្យ Hosoya Yuichi បានបង្ហាញនូវការមើលឃើញពីគោលនយោបាយអន្តរជាតិកម្ពុជា ដែលតែងតែឈរជាមួយគោលការណ៍ត្រឹមត្រូវ និងយុត្តិធម៌។ តបទៅនឹងគោលនយោបាយអន្តរជាតិកម្ពុជា សាស្ត្រាចារ្យជប៉ុនរូបនេះ ក៏បានលើកឡើងពីគោលនយោបាយអន្តរជាតិជប៉ុន ដែលកំពុងអនុវត្តដោយនាយករដ្ឋមន្រ្តីថ្មី លោកស្រី Sanae Takaichi ជាពិសេសតួនាទីរបស់ជប៉ុនក្នុងក្របខ័ណ្ឌសន្តិសុខ និងសក្ដានុភាពតំបន់នៅអាស៊ីបូព៌ា អាស៊ាន និងទ្វីបអាហ្រ្វិក។

សម្រាប់ទំនាក់ទំនងជាទ្វេភាគី លោកសាស្ត្រាចារ្យ ចាត់ទុកកម្ពុជា ថា ជាមិត្តល្អ និងមិត្តយូរអង្វែងរបស់ជប៉ុន ជាពិសេសកម្ពុជា គឺជាប្រទេសដំបូងបំផុតដែលប្រកាសគាំទ្រយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហរបស់ជប៉ុន។
និយាយដល់ទំនាក់ទំនងកម្ពុជា និងជប៉ុន លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានព្រឹទ្ធសភា និងលោក អូអ៊ិណុក អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតជប៉ុន បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា និងជប៉ុនឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ការវិនិយោគពីជប៉ុន ការបង្កើតរោងចក្រកែច្នៃ និងឥណនទានសម្បទាន ជាដើម៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


