Connect with us

ព័ត៌មានជាតិ

លោក ស ថេត ណែនាំឱ្យមន្ត្រីប៉ូលីសចរាចរណ៍ចេះប្រើប្រាស់ពាក្យសម្ដីឳ្យបានសមរម្យ

បានផុស

នៅ

អគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់មន្ត្រីនរគបាលចរាចរណ៍ និងមន្រ្តីតាមប៉ុស្តិ៍នគរបាលឱ្យពង្រឹងក្រមសីលធម៌ កាយវិការ និងចេះប្រើប្រាស់ពាក្យសម្ដីសមរម្យពេលអនុវត្តតួនាទី ភារកិច្ច។ លោក ស ថេត ណែនាំបែបនេះ ក្នុងឱកាសប្រកាសតែងតាំងមុខតំណែង និងប្រគល់ភារកិច្ចដល់ស្នងការថ្មីនៃខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស ថេត ក៏បានបន្តណែនាំឱ្យគ្រប់ភាគីចេះសាមគ្គី បម្រើប្រជាពលរដ្ឋ អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ត្រូវតែបង្រ្កាបការកាន់កាប់អាវុធខុសច្បាប់ រក្សាសន្តិសុខ ជូនប្រជាពលរដ្ឋ អ្នកវិនិយោគ ជាពិសេសបភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។ លោក ស ថេត ក៏បានស្នើសុំដល់ព្រះរាជអាជ្ញារ កងកម្លាំងចម្រុះ កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំដោះលែង ចំពោះករណីគ្រឿងញៀន ហើយត្រូវរាយការណ៍គ្រប់ករណី។

បន្ថែមពីនេះ លោកបានដាស់តឿនឱ្យប្រធានអង្គភាពត្រូវមានការទទួលខុសត្រូវខ្ពស់លើការដឹកនាំបញ្ជាកងកម្លាំង ក៏ដូចជាការគ្រប់គ្រង និងអភិវឌ្ឍអង្គភាព ត្រូវពង្រឹងវិន័យ កាត់សក់ខ្លី ស្លៀកពាក់ឯកសណ្ឋាននគរបាលឲ្យបានត្រឹមត្រូវ ស្អាត សមជាកងកម្លាំងនគរបាលជាតិ ត្រូវខិតខំពង្រឹងបន្ថែម របៀបរបបធ្វើការងារប្រចាំថ្ងៃឲ្យបានល្អ  ចំពោះមន្ត្រីបើធ្វើល្អត្រូវមានការលើកទឹកចិត្ត ទទួលការលើកសរសើរ បើធ្វើខុសត្រូវដាក់វិន័យតាមកងកម្លាំង០០៦ ឬអនុវត្តតាមច្បាប់។

លើសពីនេះ លោក ស ថេត បានគូសបញ្ជាក់ថា ផែនសន្តិសុខបានដើរតួសំខាន់ណាស់ ហេតុនេះ ត្រូវរៀបចំកិច្ចប្រជុំជាប្រចាំ បានព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ យកមកវិភាគ និងរៀបចំផែនការ ត្រៀមអនុវត្តពង្រឹងអង្គភាព អធិការដ្ឋាននគរបាល ខណ្ឌ ក្រុង ស្រុក ប៉ុស្តិ៍ ត្រួតពិនិត្យកម្លាំងឲ្យបានច្បាស់លាស់ ត្រូវមានកម្លាំងប្រចាំការមិនគិតយប់មិនថាថ្ងៃ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងទទួលពាក្យបណ្តឹង ក៏ដូចជា ត្រូវរៀបចំត្រួតពិនិត្យកម្លាំង ឧបករណ៍សម្ភារផ្សេងៗឲ្យបានល្អ រៀបចំផែនការ គ្រប់គ្រងសភាពការណ៍ ដែលកើតឡើងជាយថាហេតុ។

ជាពិសេស លោក ស ថេត បានសង្កត់ធ្ងន់លើបញ្ហាកងកម្លាំងដែលពាក់ព័ន្ធក្នុងការប្រីប្រាស់ ជួញដូរ ចែកចាយ គ្រឿងញៀន ត្រូវតែអនុវត្តតាមច្បាប់ និងដេញចេញពីក្របខណ្ឌ ដូចប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោក ស ថេត បានចង្អុលបង្ហាញផែនការដែលតម្រូវឱ្យមានការរៀបចំហ្វឹកហាត់ក្បាច់គុណ តាមបណ្តាអង្គភាព ផ្តោតសំខាន់លើមន្ត្រីផ្នែកចរាចរណ៍ ព្រហ្មទណ្ឌ គ្រឿងញៀន និងផ្នែកអន្តរាគមន៍ គ្រប់អង្គភាព៕

អត្ថបទដោយ៖ ង៉ិល ណារ៉ាត់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ នាទីutes មុន

សម្តេចតេជោ ផ្តាំទៅលោក ថាក់ ស៊ីន បើចោទសម្តេចថាពុំមានសីលធម៌ហេតុអ្វីពឹងពាក់សម្តេចរយៈពេល១៩ឆ្នាំ ​និងហៅថាមេ០១

ព័ត៌មានជាតិ៥៩ នាទីutes មុន

ព្រះមេគណខេត្តបាត់ដំបង និងជាព្រះនាយកពុទ្ធិកវិទ្យាល័យ អ៊ឹង ធួង ទទួលអនិច្ចធម្ម ក្នុងព្រះជន្មាយុ៨៨ ព្រះវស្សាដោយជរាពាធ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តសៀមរាប ហៅយុវជនម្នាក់ណែនាំអប់រំ ពាក់ព័ន្ធករណីយកឯកសណ្ឋានយោធាស្លៀក​រាំលេងបង្ហោះលើបណ្ដាញសង្គម

កីឡា២ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត លី ឆេង នាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឈនៅវត្តចំនួន៣ ក្នុងមូលដ្ឋានខណ្ឌ៧មករា

Sokha Hotels

ព័ត៌មានពេញនិយម