Connect with us

បច្ចេកវិទ្យា

បែកធ្លាយតម្លៃ iphone 15 ទាំង ៤ ស៊េរីដែលនឹងចេញលក់ឆាប់ៗនេះ

បានផុស

នៅ

ក្រុមហ៊ុន Apple ​នឹងបើកបង្ហាញផលិតផលទូរសព្ទ iPhone ស៊េរីថ្មី​ នោះគឺ iPhone 15 នៅថ្ងៃ​ទី១២ ខែកញ្ញា​ខាងមុខនេះ ហើយអាចឲ្យអតិថិជនធ្វើការ​កុម្មង់បាន ចាប់ពីថ្ងៃ​ទី១៥ ខែកញ្ញា​ និងដាក់លក់នៅទីផ្សារចាប់ពីថ្ងៃទី២២ ខែកញ្ញាតទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Apple ត្រូវបានគេរំពឹងថា នឹងបង្ហាញស៊េរី​ iPhone 15 ចំនួន ៤ ម៉ូដែល ដូច​ជា iphone 15, iPhone 15 Plus, iPhone 15 Pro, និង iPhone 15 Pro Max ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Forbs បានឲ្យដឹងថា សម្រាប់តម្លៃវិញ​ iPhone 15 អាចមានចាប់ពី ៧៩៩ ដុល្លារ​, iPhone 15 Plus ចាប់ពី ៨៩៩ ដុល្លារ, iPhone 15 Pro តម្លៃ ១,០៩៩ ដុល្លារ និង iPhone 15 Pro Max មានតម្លៃចាប់ពី ១,២៩៩ ដុល្លារ​ ។

iPhone 15 ធម្មតា ត្រូវបានគេរំពឹង ថានឹងមានអេក្រង់ទំហំ ៦.១ អ៊ីញ ។ ដោយឡែក​ iPhone 15 Plus ទំហំ ៦.៧ អ៊ីញ ដែលនឹងមានថាមពលថ្មធំជាង ។

ចំពោះ ម៉ូដែល iPhone Pro ដែលមានតម្លៃថ្លៃ នឹងមានបន្ទះឈីប A17 Bionic ថ្មី រួមជាមួយនឹង RAM បន្ថែមទៀត ។ iPhone 15 Pro មានទំហំ ៦.១ អ៊ីញ ខណៈ iPhone 15 Pro Max ធំជាងមុន ដែលនឹងក្លាយជា iPhone ដំបូងបំផុត មានកាមេរ៉ា periscope Zoom 5X-6X ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ Forbs

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

៤នាក់ស្លាប់ និងជាង ១ ៣០០នាក់ត្រូវជម្លៀសចេញ ដោយសារភ្លៀងធ្លាក់ខ្លាំង​នៅ​កូរ៉េខាងត្បូង

ព័ត៌មានជាតិ៦ នាទីutes មុន

លោក ស៊ុន ចាន់ថុល បញ្ជូន​ឯកសារ​មួយ​ទៅ​រដ្ឋាភិបាលអាមេរិកទាំងកណ្ដាលយប់ពាក់ព័ន្ធ​នឹង​ពន្ធ​បដិការ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ថាក់ស៊ីន ស្នើ​​ឱ្យ​ថៃលក់ «ទិដ្ឋាការមាស» ដើម្បីជំរុញសេដ្ឋកិច្ច​ ស្រដៀងនឹង​ផែនការ ត្រាំ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

យោធាមីយ៉ាន់ម៉ា ដណ្តើមបានក្រុងសំខាន់មួយមកវិញក្រោយប្រយុទ្ធគ្នាជាមួយក្រុមឧទ្ទាមជិតមួយឆ្នាំ

កីឡា១៨ នាទីutes មុន

អ្នក​ជំនាញទ្រីយ៉ាត្លុង​ បញ្ជាក់​ពី​មូលហេតុចំៗ​កីឡា​នេះ​មិន​សូវ​មាន​អ្នក​លេង​ ឬ​អ្នក​ហាត់​ដូច​កីឡា​ដទៃ​

Sokha Hotels

ព័ត៌មានពេញនិយម