សុខភាព
តើខ្ទឹមសពិតជាអាចជួយបញ្ចុះកូឡេស្តេរ៉ុលបានពិតមែន?
ខ្ទឹមសគឺជាឱសថដ៏មានប្រជាប្រិយក្នុងចំណោមអ្នកដែលងាកទៅរកថ្នាំផ្សំ។ ខ្ទឹមមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ប្រឆាំងនឹងការរលាក ស្ត្រេសហើយក៏អាចបន្ថយសំពាធឈាម ខ្ទឹមក៏ត្រូវបានគេរកឃើញថា ជួយថយចុះកូលេស្តេរ៉ុលដែលអាចកើតមានផងដែរ។
តាមការស្រាវជ្រាវបានបន្ថែមថា ខ្ទឹមសអាចជួយកាត់បន្ថយកូលេស្តេរ៉ុល សរុបបានដល់ទៅ ៧ % ។ នៅពេលបុរសដែលមានជំងឺលើសជាតិខ្លាញ់បានលេបថ្នាំនេះ កូលេស្តេរ៉ុល lipoprotein (LDL) នឹងធ្លាក់ចុះ ១០ %។
ការសិក្សាមួយទៀតបានបង្ហាញថា ការប្រើខ្ទឹមសក្នុងទម្រង់ជាថ្នាំគ្រាប់ចំនួន ២ ដងក្នុងមួយថ្ងៃ (ស្មើនឹងខ្ទឹមស ៤០០ មិល្លីក្រាម អាលីស៊ីលីន ១ មិល្លីក្រាម) ក្នុងរយៈពេល ៦ សប្ដាហ៍ ជួយកាត់បន្ថយកូឡេស្តេរ៉ុលសរុប ១២ % និងកូលេស្តេរ៉ុល LDL ១៧ % ។ ការសិក្សាលើសត្វបានរកឃើញថា ការផ្ដល់នូវតេស្តខ្ទឹមឆៅ ជួយកាត់បន្ថយបរិមាណកូឡេស្តេរ៉ុលអាក្រក់បានច្រើន។
ផ្ដល់កូលេស្តេរ៉ុលល្អ HDL កាត់បន្ថយកូលេស្តេរ៉ុលអាក្រក់

អ្នកស្រាវជ្រាវក្នុងការសិក្សាតូចមួយផ្សេងទៀតបានរកឃើញថា បន្ទាប់ពីទទួលទានខ្ទឹមស អស់រយៈពេល ៤ ខែ អ្នកដែលមានកម្រិតកូឡេស្តេរ៉ុលខ្ពស់ បានឃើញនូវកម្រិតជាតិខ្លាញ់ក្នុងឈាមល្អប្រសើរជាមួយនឹងកម្រិត HDL ល្អ។ ចំណែកកូលេស្តេរ៉ុលអាក្រក់នឹងកាត់បន្ថយបន្តិចម្ដងៗ តាមលទ្ធផលដែលយើងទទួលទានខ្ទឹម។
ការទទួលទានខ្ទឹមសអាចមានបញ្ហាចំពោះអ្នកខ្លះ

ទោះបីខ្ទឹមមានអត្ថប្រយោជន៍មែនពិត តែមិនមែនគ្រប់គ្នាអាចទទួលទានបានទាំងអស់ទេ។ មនុស្សមួយចំនួនអាចមានផលប៉ះពាល់ស្រាលៗ ដូចជាដង្ហើមមិនល្អ ក្រហាយទ្រូង ហើមពោះ និងរំខានដល់ក្រពះពីការទទួលទានខ្ទឹមស ។ ដូច្នេះហើយមុនពេលទទួលទានគួរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន ជាពិសេសសម្រាប់អ្នកដែលប្រើថ្នាំអាចមានប្រតិកម្មជាមួយនឹងខ្ទឹម និងរងនូវផលប៉ះពាល់ដល់រាងកាយធ្ងន់ធ្ងរ។
ឧទាហរណ៍ប្រសិនបើយើងប្រើថ្នាំប្រឆាំងនឹងការរលាក ឬថ្នាំប្រឆាំងនឹងរោគណាមួយ យើងគួរតែប្រយ័ត្នចំពោះអន្តរកម្មនៃសារធាតុដែលមាននៅក្នុងខ្ទឹម ដែលអាចកើតមានដោយចៃដន្យ។
ប្រសិនបើយើងប្រើថ្នាំដែលមានប្រសិទ្ធភាពរួចហើយ ដូចជាថ្នាំប្រឆាំងនឹងរោគជាដើម វាអាចពង្រីកឥទ្ធិពល ហើយបណ្ដាលឲ្យមានបញ្ហាជាមួយនឹងការកកឈាម ធ្វើឲ្យយើងមានហានិភ័យនៃការហូរឈាមកាន់តែច្រើន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ការធ្វើសមាធិជួយយ៉ាងពិសេសដល់ម្តាយនិងទារកក្នុងអំឡុងពេលមានផ្ទៃពោះ
ចុចអាន៖ប្រុសៗបញ្ចេញទឹកកាមញឹកញាប់ អាចកាត់បន្ថយអត្រាប្រឈមជំងឺមហារីកក្រពេញប្រូស្តាត
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


