ព័ត៌មានជាតិ
លោក សួន សុម៉ាលីន ប្តេជ្ញា ៧ចំណុច ក្រោយឡើងកាន់តំណែងជាអភិបាលខេត្តព្រៃវែងថ្មី
លោក សួន សុម៉ាលីន បានប្រកាសចូលកាន់មុខតំណែងជាអភិបាល នៃគណ:អភិបាលខេត្តព្រៃវែង ជាផ្លូវការ ជំនួសលោក ជា សុមេធី កាលពីថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០២៣។

នៅក្នុងពិធីចូលកាន់តំណែងនេះ លោក សួន សុម៉ាលីន បានប្រកាសប្តេជ្ញាចំនួន ៦ចំណុច ក្នុងការអភិវឌ្ឍខេត្តព្រៃវែង រួមមាន៖
១-អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។
២-អនុវត្តតាមគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាល និងគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។
៣-ចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយនានា និងយុទ្ធស្ត្រចបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីធ្វើឲ្យសម្រេចលទ្ធផលជាផ្លែផ្កា ពិសេសការអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ដូចជា៖ កំណែទម្រង់ការអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ អនុវត្តគោលការណ៍ប្រជាធិបតេយ្យ ព្រមទាំង ប្រកាន់នូវគោលការណ៍រដ្ឋបាលឯកភាព គណនយ្យភាព ចំពោះរាជរដ្ឋាភិបាល ក្រសួង ស្ថាប័នថ្នាក់ ជាតិ និងក្រុមប្រឹក្សាខេត្ត។
៤-សាមគ្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អជាមួយក្រសួង ស្ថាប័ន អង្គភាពគ្រប់ថ្នាក់។
៥.ថែរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម។
៦-ជំរុញកិច្ចអភិវឌ្ឍន៍ខេត្តលើគ្រប់វិស័យឲ្យមានការរីកចម្រើនប្រកបដោយចីរភាព ដើម្បីបង្កើនជីវភាពជូន ប្រជាពលរដ្ឋ។
៧-យកចិត្តទុកដាក់ខ្ពស់ ដើម្បីដោះស្រាយសំណើរសំណូមពរ បញ្ហាប្រឈមជូនប្រជាពលរដ្ឋនៅមូល ដ្ឋានឲ្យបានទាន់ពេលវេលា និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ។
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងផ្តាំផ្ញើរដល់លោកអភិបាលខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព និងបន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក។

ជាមួយគ្នានេះ លោកបានលើកឡើងពីចំណុចគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមមគ្គទេសក៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្នុងយុទ្ធសាស្ត្របញ្ចកោណនេះបានកំណត់បាវចនា៥ រួមមាន៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព។ ទន្ទឹមនឹងគោលដៅយុទ្ធសាស្រ្ត៥ គឺការធានាឲ្យបានកំណើនសេដ្ឋកិច្ច, ការបង្កើតការងារឲ្យបានកាន់តែច្រើន, ការសម្រេចឲ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ, ការបន្តពង្រឹងសមត្ថភាពអភិបាលកិច្ចនិងលើកកម្ពស់គុណភាពស្ថាប័ន និងចុងក្រោយគឺការធានាឲ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។
ឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យអភិបាលខេត្តព្រៃវែងថ្មី ត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយនូវបញ្ហាដែលកើតមានឱ្យបានលឿន ដោយយកកត្តាឈ្នះៗទាំងអស់គ្នាជាគោល៕
អត្ថបទ ៖ សៅ គ្រី


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


