Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិក​ណាតូ​មួយប្រទេស​ ប្រើ​រថក្រោះ​យកពី​សារមន្ទីរ ទៅ​បង្វឹកទាហាន ​អ៊ុយក្រែន

បានផុស

នៅ

សមាជិកណាតូ គឺប្រទេសដាណឺម៉ាក ទទួលស្គាល់ថា ខ្លួនបានប្រើប្រាស់រថក្រោះដែលតាំងពិពណ៌នៅសារមន្ទីរដើម្បីបណ្តុះបណ្តាលនាវិកអ៊ុយក្រែនឲ្យចេះប្រើរថក្រោះ Leopard 1 ផលិតដោយអាល្លឺម៉ង់។

(រូបថត៖ VK)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃសុក្រទី៨ខែកញ្ញាបាននិយាយថា យ៉ាងហោចណាស់រថក្រោះធុនធ្ងន់ចំនួន៦គ្រឿង ត្រូវបានខ្ចីពីសារមន្ទីរជាច្រើន ដើម្បីបំពេញតាមតម្រូវការហ្វឹកហាត់កាលពីដើមឆ្នាំនេះ។

រដ្ឋាភិបាលទីក្រុង កូប៉ិនហាក បានចុះកិច្ចព្រមព្រៀងជាមួយប្រទេសហូឡង់ និងអាល្លឺម៉ង់កាលពីខែកុម្ភៈ ដើម្បីរួមគ្នាទិញរថក្រោះ Leopard 1A5 ចំនួន១០០ គ្រឿងឲ្យទីក្រុងកៀវ។ គម្រោងនេះក៏ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលសម្រាប់ទាហានអ៊ុយក្រែនផងដែរ។

(រូបថត៖ VK)

ប្រទេសដាណឺម៉ាក បានធ្វើប្រតិបត្តិការរថក្រោះ Leopard 1A5 រហូតដល់ឆ្នាំ២០០៥។ ទីក្រុង កូប៉ិនហាក បានលក់រថក្រោះចំនួន១០០គ្រឿង ទៅឲ្យក្រុមហ៊ុនអាល្លឺម៉ង់ FFG ក្នុងឆ្នាំ២០១០ ខណៈរថក្រោះខ្លះ ត្រូវបញ្ជូនទៅទុកនៅសារមន្ទីរ។ បន្ទាប់មកយោធាដាណឺម៉ាក ក៏បានសម្រេចចិត្តខ្ចីពួកគេមកវិញ ដើម្បីចាប់ផ្តើមការហ្វឹកហ្វឺនភ្លាមៗលើទាហានអ៊ុយក្រែន។

យោធាដាណឺម៉ាកបានបញ្ជាក់កាលពីថ្ងៃសុក្រថា ខ្លួនបានផ្តល់រថក្រោះ Leopard 1 ក្រុមដំបូង ដល់ទីក្រុងកៀវរួចទៅហើយ ខណៈរថក្រោះបន្ថែមទៀត នឹងបញ្ជូនទៅតាមក្រោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ កងទ័ពអ៊ុយក្រែន ទៅដល់ចក្រភពអង់គ្លេស ដើម្បីហាត់ប្រើ រថក្រោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ វិនាទី មុន

​​ថ្នាំញៀន​ជាង​២​តោន​បន្លំជាម្សៅពោត ​តម្លៃ​៩០​លាន​ដុល្លារ​ ត្រូវចាប់​នៅថៃ​

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ជារឿងចម្លែក បុរសចិនវ័យ ៦៤ ឆ្នាំ ធ្លាក់ច្រាសដុសធ្មេញចូលក្នុងពោះវៀន អស់រយៈពេល ៥២ ឆ្នាំ

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

អ៊ីស្រាអែលបន្តវាយប្រហារនៅ​ហ្គាហ្សា​ឥតបន្ធូរ​ដៃ សម្លាប់ដោយ​ទាំងអ្នកកំពុងចាំបើកជំនួយ

ព័ត៌មានជាតិ១១ នាទីutes មុន

ស្មាត ប្រកាសការផ្លាស់ប្តូរថ្នាក់ដឹកនាំពីខែកញ្ញានេះតទៅ៖ លោក Ziad Shatara ត្រូវបានតែងតាំងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Robi Axiata នៅបង់ក្លាដែស ខណៈដែលលោក Ritesh Kumar Singh នឹងចូលកាន់តំណែងជានាយកប្រតិបត្តិក្រុមហ៊ុនស្មាតអាស្យាតា

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ផែថងថាន ​រងការស៊ើបអង្កេត​លើ​ក្រមសីលធម៌ អាច​​ឈាន​​ទៅដកដំណែង​​ ដូច​​​​លោក ថាវីស៊ីន ដែរ

Sokha Hotels

ព័ត៌មានពេញនិយម