Connect with us

ជីវិតកម្សាន្ដ

ប៉េងប៉ោង រំលឹកគុណឪពុក ក្នុងថ្ងៃខួបកំណើត

បានផុស

នៅ

តារា​កំប្លែង និង​សម្តែង​អ្នកនាង មឿន និមល ហៅ ប៉េងប៉ោង កន្លងមក ត្រូវ​បាន​អ្នកគាំទ្រ​មើល​ឃើញ​ថា អ្នកនាង​ជា​សិល្ប​ការិនី​មួយ​រូប​ដែល​មាន​ប្រជាប្រិយភាព ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​គ្រប់​មជ្ឈដ្ឋាន ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ ហេតុផល​នេះ​ហើយ ទើប​អ្នកនាង ប៉េងប៉ោង ក្តាប់​បាន​ទីផ្សារ​សិល្បៈ​ច្រើន​គួរសម​នា​ពេល​កន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​ចាប់អារម្មណ៍​ថ្ងៃ​ខួបកំណើត​របស់​តារា​កំប្លែង​ស្រី​រូប​នេះ មាន​អ្នកគាំទ្រ និង​សិល្បករ​-​សិល្ប​ការិនី​មួយ​ចំនួន បាន​បង្ហាញ​ការ​ចូលរួម​អបអរ និង​ជូនពរ​អ្នកនាង ប៉េង ប៉ោង គ្រប់ៗគ្នា។

ជាមួយគ្នា នៃ​ថ្ងៃ​ខួបកំណើត​របស់​ខ្លួន​នេះ​ដែរ តារា​កំប្លែង ប៉េងប៉ោង ក្រៅ​តែ​អរគុណ​សម្រាប់​ការ​ជូនពរ​ពី​សំណាក់​អ្នកគាំទ្រ នាង​ក៏បាន​រំលឹក​គុណ​អ្នកមានគុណ ជា​ពិសេស​លោក​ឪពុក គឺ លោក ម៉ៅ សាមឿន ហៅ វិតាមីនសេ ដែល​បាន​ចែកឋាន​ទៅ​ផង​ដែរ។

អ្នកនាង ប៉េង ប៉ោង បាន​លើក​ឡើង​ថា «សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​បាន​កើតជា​កូនស្រី​អ្នក​ម្ដាយ​លោក នាង​ខ្ញុំ ប៉េងប៉ោង សូម​អរគុណ​ដល់​ពុក​ម៉ែ​បងប្អូន​ទាំងអស់​ដែល​បាន​ជូនពរ​នាង​ខ្ញុំ​ក្នុង​ថ្ងៃ​របស់​នាង​ខ្ញុំ ជា​ពិសេស​បង​មិន​ដឹង​រៀបរាប់​យ៉ាង​ណា​ទេ អរគុណ​ទឹកចិត្ត​ដែល​មាន​ចំពោះ​បងស្រី​ម្នាក់​នេះ»។

តារា​កំប្លែង ប៉េង ប៉ោង បាន​បញ្ជាក់​បន្ថែម​ថា «ដាំ​ពូជ​ស្មោះត្រង់ កូនស្រី​របស់​ពុក នឹង​ជួប​តែ​មនុស្ស​ល្អៗ នូវ​ក្នុង​ជីវិត អំពើ​ល្អ​មិន​សាបសូន្យ»។

ជា​ការ​កត់សម្គាល់​តារា​កំប្លែង​អ្នកនាង ប៉េងប៉ោង ជា​រឿយៗ បាន​បង្ហាញ​ការ​នឹករលឹក​ចំពោះ​លោក​ឪពុក​ជាទី​ស្រលាញ់ បន្ទាប់ពី​លោក​បាន​ចែកឋាន​ទៅ​ច្រើន​ឆ្នាំ​មកនេះ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ នាទីute មុន

អាជ្ញាធរមីន ទាត់ចោលការផ្សាយរបស់ថៃ និងបញ្ជាក់ថា «កម្ពុជាមិនបានដាក់មីនថ្មីឡើយ»

កីឡា២៦ នាទីutes មុន

លោក អាំង សិរីពិសិដ្ឋ បង្ហាញ​ការ​ហត់​នឿយ​​នឹង​​បាល់ទះ ចង់​យក​ពេល​វេលា​ដើម្បី​គ្រួសារ

សេចក្ដីជូនដំណឹង៤០ នាទីutes មុន

ក្រុមហ៊ុន វឌ្ឍនៈ ឧបត្ថម្ភទឹកពិសាប្រណិត វី-អាកទីវ និងភេសជ្ជៈកីឡា វី-អាកទីវ រាប់ម៉ឺនដប/កំប៉ុង សម្រាប់ព្រឹត្តិការណ៍ «ច្រៀងចម្រៀងជាតិ»

សេចក្ដីជូនដំណឹង៤៥ នាទីutes មុន

យីហោសម្លៀកបំពាក់ និងស្បែកជើងល្បីៗ នឹងបង្ហាញជូនសាធារណជននៅណាហ្គាវើលដ៍ 

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម