ជីវិតកម្សាន្ដ
អ្នកគាំទ្របារម្ភក្រោយតារាកំប្លែង ប៉េងប៉ោង ចូលពេទ្យវះកាត់ភ្នែក ជាលើកទី២
តារាកំប្លែងអ្នកនាង មឿន និមល ហៅ ប៉េង ប៉ោង ថ្មីៗមុននេះ បានធ្វើឲ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍គ្រប់គ្នាបន្ទាប់ពីតារាកំប្លែងរូបនេះ ទម្លាយពីអាការ:ជំងឺភ្នែកដោយត្រូវចូលវះកាត់ជាលើកទី២ នៅមន្ទីពេទ្យ។

តាមការកត់សម្គាល់តារាកំប្លែងអ្នកនាង មឿន និមលហៅ ប៉េងប៉ោង បច្ចុប្បន្នកំពុងមានជំងឺប្រចាំកាយត្រូវព្យាបាលយកចិត្តទុកដាក់បំផុតនោះជារឿយៗអ្នកនាងតែងតែចេញមកបញ្ជាក់ពីអាការ:ជំងឺប្រាប់ដល់មហាជនអ្នកគាំទ្រ ខណ:រាល់ថ្ងៃអ្នកនាងក៏មានស្វាមីដ៏ល្អចាំមើលថែផ្តល់កម្លាំងចិត្តផងដែរ។
ជាក់ស្តែង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ តារាកំប្លែងអ្នកនាង ប៉េងប៉ោង បានបង្ហោះរូបភាពដែលកំពុងស្ថិតនៅមន្ទីពេទ្យត្រៀមក្នុងការវះកាត់ភ្នែកធ្វើឱ្យមហាជនអ្នកគាំទ្រ និងមិត្តសិល្ប:បង្ហាញការព្រួយបារម្ភសួរនាំគ្រប់គ្នា។ អ្នកនាង ប៉េងប៉ោង បានបញ្ជាក់ថា មានតែពាក្យជូនពរខ្លួនឯងវះកាត់ភ្នែកស្ដាំជាលើកទីពីរបានជោគជ័យ។ តាមរយ:ដំណឹងនេះដែរ ក៏មានការជូនពរពីសំណាក់អ្នកគាំទ្រ និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន ទៅកាន់តារាកំប្លែង ប៉េងប៉ោង ផងដែរ។

តារាកំប្លែងអ្នកនាង ប៉េង ប៉ោង កាលពីថ្មីៗកន្លងទៅ ក៏ធ្លាប់បានធ្វើឲ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ផងដែរបន្ទាប់ពីទម្លាមយនូវអាការ:ជំងឺទឹកនោមប្រៃកាន់តែធ្វើទុក្ខខ្លាំងលើរូបនាង។ កាលណោះជំងឺទឹកនោមប្រៃនេះគឺបានទុក្ខមកលើអ្នកនាង ប៉េងប៉ោង ដូចជា មានសភាពហើមជើង និងធ្វើទុក្ខនៅក្នុងខ្លួនប្រាណយ៉ាងពិបាកទៀតផង៕ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម២២ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


