ជីវិតកម្សាន្ដ
សោភា ទេពី ចេញមុខបញ្ជាក់ ក្រោយមហាជនសង្ស័យជាកូនកាត់វៀតណាម
តារាចម្រៀងវ័យក្មេង ញឹមសួន សោភាទេពី ថ្មីៗនេះបានចេញមុខស្រាយចម្ងល់របស់មហាជនតាមរយៈកិច្ចសម្ភាសន៍មួយពាក់ព័ន្ធរឿងដែលមានអ្នកគាំទ្រមួយចំនួនសង្ស័យថា នាងជាកូនកាត់វៀតណាម ខណៈកាលពីកន្លងមក សោភាទេពី ឧស្សាហ៍ Cover បទចម្រៀងវៀតណាម។

បច្ចុប្បន្នតារាស្រី កញ្ញា ញឹមសួន សោភាទេពី គេកត់សម្គាល់ថា ក្រោយពេលដែលនាងបានចូលប្រឡូកក្នុងវិស័យសិល្បៈរយៈពេលប៉ុន្មានឆ្នាំមកនេះ ទាំងប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រហក់ឡើងមិនចាញ់តារារៀមច្បងនោះឡើយ។ មិនតែប៉ុណ្ណោះនាងក៏មានរូបសម្ផស្សស្រស់ស្អាត និងជាទីទាក់ទាញចំណាប់អារម្មណ៍មកលើរូបនាងផងដែរ។
ដោយឡែកជុំវិញរឿងដែលគេសង្ស័យថា នាងជាកូនកាត់វៀតណាមវិញ ត្រូវបានសោភាទេពីចេញមកបញ្ជាក់យ៉ាងខ្លីបែបនេះថា «នាងមិនបានជាប់សាច់ឈាមកាត់វៀតណាមទេ គឺនាងជាកូនខ្មែរសុទ្ធតែម្តង គ្រាន់តែពេលខ្លះនាងចូលចិត្តច្រៀងបទចម្រៀងរបស់វៀតណាមមកច្រៀងតែប៉ុណ្ណោះ»។ ចំណុចនេះបានធ្វើឲ្យមហាជនអាចអស់ចម្ងល់ទៅលើសោភាទេពី ទៀតហើយ។


ស្របពេលជាមួយគ្នានេះ កញ្ញា សោភា ទេពី សព្វថ្ងៃក៏បានកំពុងក្លាយជាទីចាប់អារម្មណ៍របស់មហាជន និងអ្នកគាំទ្រផងដែរ តាមរយៈទេពកោសល្យសិល្បៈ និងទឹកដមសម្លេងច្រៀងយ៉ាងពីរោះផ្អែមបំពេអារម្មណ៍អ្នកស្ដាប់។ ម្យ៉ាងទៀតនាងក៏ត្រូវបានទស្សនិកជនសរសើរ ព្រោះតែតារាវ័យ ២០ឆ្នាំ រូបនេះអាចច្រៀងចម្រៀងបានគ្រប់ចង្វាក់ហើយបានច្រើនភាសាថែមទៀត។
បើតាមការឲ្យដឹងពីស្រីស្អាត ញឹមសួន សោភាទេពី កាលពីកន្លងទៅនាងបានបញ្ជាក់ថា សម្រាប់ខ្លួននាងគឺអាចច្រៀងចម្រៀងទាំងភាសាខ្មែរ និងបរទេសបានរហូតដល់ ៨ ភាសាឯណោះ។ ចំនួននេះត្រូវបានអ្នកគាំទ្រយល់ថានាងជាតារាខ្មែរម្នាក់ដែលមានទេពកោសល្យ និងសមត្ថភាពខ្ពស់ដែលតារាមួយចំនួនទៀតពុំទាន់អាចធ្វើបានទេ។



តារាចម្រៀងចូលចិត្តការតុបតែងខ្លួនសិច ស៊ី ចាយសម្រស់បង្អួតមហាជន កញ្ញា សោភា ទេពី បាននិយាយថា”ចំពោះបទចម្រៀងដែលខ្ញុំអាចច្រៀងបានមានដូចជា,ថៃ ឡាវ វៀតណាម ឥណ្ឌូណេស៊ី ចិន អង់គ្លេស បារាំង និងបទ ខ្មែរជាដើម“៕
អត្ថបទ៖ចាន់រ៉ា

-
ព័ត៌មានជាតិ២៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ